ប្រិយមិត្តក៍ដូចជាមហាជនទូទៅនៅក្នុងប្រទេសកម្ពុជាយើងបានជ្រាបរួចមកហើយជុំវិញព័ត៌មានអតីតកីឡាករប្រដាល់ កំពូលអេភូថង ឆ្លងកូវី ដ១៩រួចកំពុងតែសម្រាកព្យាបាលនៅឯស្តាតអូឡាំពិកនោះ ដោយឡែកចំពោះ រូបភាពសង្គ្រោះបន្ទាន់ដាក់ឧកស៊ីសែននោះ ក្រោយស្វាមីបានឆ្លងកូវីត១៩ គឺជារូបភាពកាលពីចូលព្យាបាលដំបូងរយៈពេលប្រមាណជា១អាទិត្យមកហើយមិនមែនរូបភាពថ្មីៗនេះទេសូមប្រិយមិត្តកុំមានការយល់ច្រលំអី ។
ជាពិសេសភរិយាលោកអេ ភូថងក៍បានបញ្ចក់យ៉ាងច្បាស់ថា : លោកអេ ភូថងគឺមិនខុសពីអ្នកកើតជំងឺកូវីដ-១៩ ផ្សេងៗទៀតនោះទេ ហើយអ្នកស្រីក៏មានការភ្ញាក់ផ្អើលដែរនៅពេលប្តីរបស់អ្នកស្រីបានធូរច្រើនថ្ងៃមកហើយ ប៉ុន្តែទើបតែឃើញមានការបង្ហោះរូបភាពធ្ងន់ធ្ងររបស់ប្ដី ដែលធ្វើអោយគ្រួសារ និង អ្នកស្គាល់រាប់អានអ្នកខ្លះភ័យស្លន់ស្លោរហើយមានការយល់ច្រលំជាច្រើនផងដែរ ៕