លោកឧត្តម សេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត និងមានការចូលរួម ពីមន្ត្រីក្រោម ឱវាទមួយ ចំនួនផងបាន សម្រេច ទិញសត្វខ្លាពពក មួយក្បាល ពីអ្នកដាក់អន្ទាក់ដើម្បីព្រលែងចូលក្នុងព្រៃវិញ ។ លោកស្នងការបានប្រាប់ឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោកបានទទូល ដំណឹងថាអ្នកឃុំស្ទឹងកែវ ស្រុកទឹកឈូបានដាក់អន្ទាក់ជាប់សត្វខ្លាពពកមួយក្បាល ។ ជាមួយព័ត៌មាននេះ លោកនៅចាំប្រសាសន៍ណែនាំរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានទើបលោក និងមន្ត្រីក្រោមឱវាទមួយចំនួន សម្រេចទិញសត្វកម្រនេះ ដើម្បីយកទៅព្រលែងចូលក្នុងព្រៃវិញ ។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា ព្រោះតែស្ថានភាពសត្វខ្លានាពេលនេះកំពុងមានរ.បួ.ស.ដោយសារខ្សែអ.ន្ទាក់ ដូច្នេះលោកត្រូវប្រើពេលវេលាដើម្បីព្យាបាលសិន។ នៅពេលសុខភាពបាន ប្រក្រតីឡើងវិញ លោកនឹងនាំយក ទៅព្រ.លែងនៅក្នុងព្រៃទីដែលមានសុវត្ថិភាពសម្រាប់ពពួកសត្វកំពុងប្រឈមនឹងការផុតពូជនេះ ។ សូមបញ្ជាក់ថា ខ្លាពពកជាប្រភេទ សត្វប្រឈមនឹងការផុតពូជ នៅលើពិភពលោក ដែលត្រូវបាន ចុះក្នុងបញ្ជីក្រហម អាយ.យូ.ស៊ី.អិន និងបញ្ជីឧប សម្ពន្ធសាយតេស ដែលជាប្រភេទសត្វងាយ ទទួលរងនូវការ.គំ.រា.ម.កំ.ហែ.ងដោយសារការបរបា.ញ់ ក៏ដូចជាការខ្វះជម្រកជាដើម ។ សត្វប្រភេទនេះកំពុងឈាន ទៅរកការបា.ត់.ប.ង់.ដោយមកដល់បច្ចុប្បន្នត្រូវបានផុតពូជ.នៅប្រទេសបង់ហ្លាដេស សឹង្ហបូរី និងតៃវ៉ាន់។ នៅកម្ពុជា ខ្លាពពកមាន.វត្តមាននាភូមិភាគឦសាន និរតី និងភាគខាងជើង នៃប្រទេស៕