គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ចោរទាក់ឆ្កែត្រូវអស់លក្ខណ៍ក្រោមថ្វៃដៃសមត្ថកិច្ចខណ្ឌចំការមន .!

ភ្នំពេញ : បន្ទាប់ពីទទួលបានខំមិន​ និងការផ្តល់ព័ត៌មានព័ត៌មានជាបន្តបន្ទាប់ពីប្រជាពលរដ្ឋ​ ថាមានករណីលួចទាក់ឆ្កែ​ កម្លាំងតាមបណ្តាខណ្ឌ​ ប៉ុស្តិ៍​ បានធ្វេីការស្រាវជ្រាវ​ ពួនស្ទាក់​ ឈានដល់ការបង្ក្រាបបានក្រុមទាក់ឆ្កែបានចំនួន​ ២នាក់​ នៅវេលាម៉ោង ២:៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី ១៦​ ខែកក្កដា​ ឆ្នាំ២០២១​ ដែលកំពុងធ្វើសកម្មភាពទាក់ឆ្កែនៅចំណុចខាងក្រោយសាលាបឋមសិក្សាហ៊ុន នាង ខាងត្បូងផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ជនសង្ស័យទី១​ ឈ្មោះ តាំង វិត ភេទ ប្រុស អាយុ ៤៣ឆ្នាំ មុខរបរ ទាក់ឆ្កែ ស្នាក់នៅភូមិ៥​ (គល់ស្ពាន)សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ និងជនសង្ស័យទី២ ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរទាក់ឆ្កែ ស្នាក់នៅមិនពិតប្រាកដ ។

សំភារ:ដកហូត ម៉ូតូ 1គ្រឿង​ ម៉ាកស្មាស់ ក្រហម ស្លាកលេខភ្នំពេញ​ 1AA- 6849 និងសត្វឆ្កែ1ក្បាលពណ៌ខ្មៅ ជាវត្ថុតាង ។ បច្ចុប្បន្នជនសង្ស័យខាងលើបាននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បីកសាងសំណុំរឿងបញ្ជូនមកអធិការខណ្ឌចំការមន និងអនុវត្តបន្តតាមនីតិវិធីច្បាប់​ ៕

Previous Post Next Post