គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញអញ្ជើញចូលរួមរំលែកមរណះទុក្ខជាមួយគ្រួសារសពលោកអនុសេនីយ៍ឯក ជា សុគន្ធ..

ភ្នំពេញ : នៅរសៀលថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥:០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី និងលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទទួលខុសត្រូវបញ្ជាដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងរួមមានលោកអធិការរង នាយផ្នែក នាយ-នាយរងប៉ុស្តិ៍ និងមន្រ្តីចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណៈទុក្ខគ្រួសារសពលោកអនុសេនីយ៍ឯក ជា សុគន្ធ នាយរង នៃប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដែលបានទទួលមរណៈភាពដោយរោគាពាធ នៅវេលាម៉ោង០២:៤០នាទី ទៀបភ្លឺ ថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ២០២១ ។

និងលោកស្នងការរងតំណាងឯកឧត្តមស្នងការ​ បាននាំយកលិខិតរំលែកមរណ:ទុក្ខជូនដល់ក្រុមគ្រួសារសព​ និងបាននាំយកអំណោយរួមមានថវិកាឯកឧត្តមស្នងការ ចំនួន៣លានរៀលថវិកាចំនួន ២លានរៀល របស់អធិការនគរបាលខណ្ឌឫស្សីកែវ
អង្ករ ១០០គីឡូក្រាម, ទឹកសុទ្ធ ២៥យួរ, មីចំនួន ០៨ឡូ, ទឹកត្រី ០២យួរ, ទឹកស៊ីអ៊ីវ ០២យួរ​ ៕

Previous Post Next Post