គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ព្រះចៅអធិការ​វវត្តចំនួនបួនព្រះអង្គបាននិមន្ដចុះសួរសុខទុក្ខនិងសំណេះសំណាលបងប្អូនប្រជាពលរដ្ឋដែលកំពង់ធ្វើចត្តាឡីសក័ នៅសាលាព្រែកខ្សាយ«ខ» ចំនួន ២៥នាក់ ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង !!

ខេត្តព្រៃវែង ÷ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១
.ព្រះអង្គ ចាន់ សាមន ព្រះចៅអធិការ វត្តសុខាភិរម្យ(អាំងកុក)
.ព្រះអង្គ ជិន សាង ព្រះចៅអធិកា (វត្តព្រះជីវ៍ធំ)
.ព្រះអង្គ ទេព ណេង ព្រះចៅអធិការ (វត្តសន្សំកុសល់)
.ព្រះ​អង្គ​ សយ​ សឿន​ ព្រះ​ចៅអធិការ​វត្ត​ប្រជំនទី(​វត្ត​ព្រែក​ខ្សាយ)
បាននិមន្ដចុះសួរសុខទុក្ខនិងសំណេះសំណាលបងប្អូនប្រជាពលរដ្ឋដែលកំពង់ធ្វើចត្តាឡីសក័ នៅសាលាព្រែកខ្សាយ«ខ» ស្រុកពាមរក៏ ខេត្តព្រៃវែង ចំនួន ២៥នាក់ក្នុងពេលសំណេះសំណាលសាកសួរសុខទុក្ខនោះដែរ ព្រះអង្គបានចែកសម្ភារ:មានគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន:
១/អង្ករចំនួន ២៥០គីឡូក្រាម
២/មីចំនួន ២៥កេះ
៣/ទឹកសុទ្ធចំនួន ៤៣យួ
៤/ទឹកដោះគោខាប់ចំនួន ២៥កំប៉ុង
៥/ត្រីខរចំនួន ៥០កំប៉ុង
៦/ស្ករសរចំនួន ២៥គីឡូក្រាម
៧/ទឹកត្រីចំនួន ២៥ដប និងទឹកសុីអុីវចំនួន ៥០ដប
៨/ប្រគល់ថវិកាចំនួន ១០០ ០០០រៀល ជូន បងៗ អាវុធហត្ថ ចំនួនបួននាក់
ព្រះអង្គសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមធ្វើ ចត្តាឡីសក័អោយបានគ្រប់ចំនួនថ្ងៃ ដែលក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់និងសូមអោយបងប្អូនអនុវត្តន៍ នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេ
នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ៣កុំ ៣ការពារ ជានិច្ច ៕

Previous Post Next Post