ដោយសារតែ ការធ្លាក់ចុះនូវចំនួនភ្ញៀវទេសចរណ៍ ទាំងក្នុងស្រុក និងក្រៅស្រុកតំបន់ដែល ធ្លាប់តែទទួលកម្រៃ ពីភ្ញៀវទេសចរណ៍ ជាក់ស្តែងដូចជាខេត្តសៀមរាម ប្រជាជនមួយចំនួនធំប្រាកដជា បាត់បង់ប្រាក់ចំណូលខ្លះៗ កំឡុងពេល ការរីករាលដាលនៃជំងឺកូវីដ ដែលកើតមានទូទាំងសកលលោក ទើបមុខរបរមួយចំនួនត្រូវបានបិទទ្វារ ជាបន្តបន្ទាប់តួយ៉ាងនៅពេលនេះ
ដោយសារតែ ការខិតខំប្រឹងប្រែងអស់លទ្ធភាពទៅហើយនោះ ទើបលោកអាចារ្យធំ ថៅកែ ផ្ទះកាហ្វេវប្បធម៌ បានសម្រេចចិត្តប្រកាសសេងហាងរបស់ខ្លួន ក្នុងតម្លៃសមរម្យមួយដើម្បីដោះបំណុល ។
គួរបញ្ជាក់ផងដែរថា នេះបើយោងតាមការបញ្ជាក់របស់ ក្នុងទំព័រហ្វេសប៊ុក អាចារ្យធំ នគររាជ ប្រាប់ឲ្យដឹងថា ៖
ដំណឹង សេងហាង ដេីម្បីដោះបំណុល ខ្ញុំបាទ អាចារ្យធំ សូមប្រកាស សេងទីតាំងផ្ទាល់ ផ្ទះកាហ្វេវប្បធម៌ ខេត្តសៀមរាប អាសយដ្ឋាន៖ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ទម្រាំដាច់ចិត្ត ផុស ខ្ញុំប្រឹងរកអស់លទ្ធភាពហេីយ!
លុយប៉ុណ្ណេះមេីលទៅដូចមិនច្រេីនប៉ុន្មានទេ តែសម្រាប់ខ្ញុំពេលនេះ គឺហាក់ទូលភ្នំ។ ទាល់ច្រក អស់លទ្ធភាពបន្តហេីយបងប្អូន ខ្ញុំសូមជម្រាបលាទាំងអាល័យ៕