គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ពុទ្ធោរ ! មានមនុស្ស៤នាក់បានស្លាប់ក្នុងករណីអគ្គភ័យនេះ ..

នៅព្រឹកថ្ងៃទី២៩ ខែមិថុនា​ ឆ្នាំ២០២១​ មានករណីអគ្គិភ័យឆាបឆះផ្ទះមួយកន្លែងបណ្តាលឲ្យស្លាប់មនុស្សចំនួន​ ៤នាក់​ រងរបួសមន្ត្រីពន្លត់អគ្គិភ័យម្នាក់​ និងខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀត នៅវេលាម៉ោង ០៤:៣០នាទីទៀបភ្លឺ ថ្ងៃទី២៩​ ខែមិថុនា ឆ្នាំ២០២១ មានអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្ទះលេខ៤៤​ និង៤៦ ផ្លូវលេខ២០០ ក្រុម០២​ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុងករណីអគ្គីភ័យនេះសមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុច្បាស់លាស់នោះទេព្រោះកំពុងធ្វើការស្រាវជ្រាវ ផ្ទះដែលមានអគ្គីភ័យនេះជាប្រភេទសំណង់​ ថ្មបេតុង ទំហំ 09ម៉ែត្រx 30ម៉ែត្រ ចំនួន 03ជាន់ នឹងខូចខាតសំភារ: ឆេះផ្ទះជាន់ផ្ទាល់ដី ទំហំ 09ម៉ែត្រx 30ម៉ែត្រ អស់ទាំងស្រុង រួមទាំងឆេះសម្ភារផ្សេងៗទៀតដូចជា ឆេះរថយន្តFord Willdrak ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BB-8233 ចំនួន01គ្រឿង, ឆេះរថយន្តLuxus 330 ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ2AL-1158 ចំនួន01គ្រឿង, ឆេះម៉ូតូសរុបចំនួន 07គ្រឿង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ក្នុងករណីអគ្គីភ័យនេះដែរបានបណ្តាលឲ្យស្លាប់មនុស្សប្រុសចំនួន 04នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ) នឹងបណ្តាលឲ្យរងរបួសស្រាលមនុស្សប្រុសចំនួន 01នាក់ មានឈ្មោះ ម៉ូច សីហា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មន្រ្តីកិច្ចសន្យាអគ្គិភ័យ ។

សូមបញ្ជាក់ថា ៖ សមត្ថកិច្ចបានប្រើប្រាស់រថយន្តការិ.​អគ្គិភ័យ​ :​ ចំនួន 38គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ 38ឡាន ស្មេីនឹង 152ម៉ែត្រគូប រថយន្តជំនួយអន្តរាគមន៍ពន្លត់មាន​ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 02ឡានសើ្មនឹង12 ម៉ែត្រគូប ទើបរលត់ទាំងស្រុង​នៅវេលាម៉ោង​ ០៦:០០ព្រឹក នាថ្ងៃ.ខែ.ឆ្នាំដដែល​ ៕

Previous Post Next Post