គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគបាលខេត្តកណ្ដាលដឹកនាំកម្លាំងចុះរុះរើរោងអនាធិបតេយ្យនៅស្រុកកៀនស្វាយ ខេត្តកណ្តាល !

កណ្តាល៖ ដោយអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានដឹកនាំកម្លាំងចុះរុះរើរោងនិងបង្គោលអនាធិបតេយ្យនៅភូមិក្រោម​ ឃុំបន្ទាយដែក​ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងប្រតិបត្តិការរុះរើនេះ ក៏បានចូលរួមពីលោក នៃ ចារី អភិបាលរងខេត្តកណ្តាល, លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

យោងតាមសេចក្ដីជូនដំណឹង​ ចុះថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២១​ របស់រដ្ឋបាលខេត្តកណ្ដាល ក្នុងការចុះរុះរើ រោងចាំដី​ និង ដកបង្គោលចាំដីរបស់ក្រុមមនុស្សមួយក្រុម ដែលបានចូលរំលោភកាន់កាប់ដី ដោយអនាធិបតេយ្យ ក្នុងលិខិត ចុះថ្ងៃទី៦​ ខែមករា ​ឆ្នាំ២០១៧​ របស់ទីស្ដីការគណៈរដ្ឋមន្រ្ដី ស្ថិតនៅភូមិសាស្រ្ដស្រុកកៀនស្វាយ​ ខេត្តកណ្ដាល​។

យោងតាមរបាយការណ៍របស់អាជ្ញាធរបានឲ្យដឹងថានៅចំណុចភូមិក្រោម​ ឃុំបន្ទាយដែក​ ស្រុកកៀនស្វាយ មានដូចជា ៖ រោងចាំដីធំ ចំនួន១១រោង , រោងបហា(តូច) ចំនួន១៥រោង , ដំណាំចេក​ ស្វាយ​ ចំនួនប្រមាណ២៥០ដើម , ដំឡូងឈើចំនួនប្រមាណ១០០គុម្ព , អណ្ដូងស្នប់១អណ្ដូង , អំពូលសូឡាចំនួន១៣ដើម , របងឈើប្រមាណ១០០ម៉ែត្រ ។

បង្គោលព្រំប្រមាណជា១២០០បង្គោល ពេលចុះដល់ទីតាំងបានឃើញ ថា ក្រុមប្រជាជនប្រមាណ៦០នាក់ ហើយក៏បាននាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន បន្ទាប់ពីគណៈកម្មការធ្វើការណែនាំ។ ការចុះអនុវត្តសេចក្តីជូនដំណឹងនេះ ពុំមានការតវ៉ាអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយក្រុមការងារបានរុះរើរោងលើដីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់រួចរាល់ ចំនួន២១ម្ចាស់កម្មសិទ្ធិ ហើយបានឲ្យម្ចាស់ដី ដែលបានចូលរួមទាំង២១នាក់ ត្រូវការពារថែរក្សាគ្រប់គ្រងដីរបស់ខ្លួ​ន ចាប់ពីពេលនេះទៅ៕

Previous Post Next Post