ភ្នំពេញ៖ លោក ឡែមឌឿន ដាឡឹម ហៅលោក លី យ៉ាំង ប្រធានក្រុមហ៊ុនប្រធានក្រុមហ៊ុន ATSOLUTIONSនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្ដែងការអបអរសាទរយ៉ាងជ្រាលជ្រៅវំផុតចំពោះលោកបណ្ឌិត ឆម ចំរើន ដែលត្រូវបានតែងតាំងជាអនុប្រធានប្រចាំការវិស័យអភិវឌ្ឍន៍ដីធ្លីនិងសំណង់នៃសមាគមសហព័ន្ធវិនិយោគកម្ពុជា។ នេះបើយោងតាមសេចក្តីសម្រេចស្ដីពីការកែសម្រួលសមាសភាពវិស័យអភិវឌ្ឍន៍ដីធ្លីនិងសំណង់ដែលសកម្មជនហ្វេសប៊ុកកម្ពុជាទើបទទួលបានមុននេះបន្តិច។
គួរជម្រាបថា ក្នុងសេចក្តីសម្រេចនេះមានសមាសភាពសរុបចំនួន១៧រូប។ ដោយនៅក្នុងប្រការ២នៃសេចក្ដីសម្រេចបានបញ្ជាក់ថា សមាសភាពក្នុងវិស័យអភិវឌ្ឍន៍ដីធ្លីត្រូវគោរពតាមច្បាប់ បទដ្ឋានគតិយុត្តនានាជាធរមាន នៃស្ថាប័ន អង្គភាពដែលពាក់ព័ន្ធ ព្រមទាំងលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុង និងរាល់សេចក្ដីសម្រេចរបស់សមាគម។
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សមាគមសហព័ន្ធវិនិយោគកម្ពុជា៖