គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំនៅកម្ពុជា ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា

 

(ភ្នំពេញ) ៖ ក្នុងជំនួបសម្ដែងការគួរសមនាទីស្ដីការក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា បានជម្រាបជូនឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីការប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃកម្ពុជា ក្រោមស្មារតីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។ បន្ថែមពីនេះលោកឧត្ដមសេនីយ៍ត្រី ក៏បានស្នើសុំការគាំទ្រពីសំណាក់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាព រវាងស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជា និងបណ្ដាអង្គភាពមានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចឆ្លើយតបឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងគាំទ្ររាល់កិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ ក្នុងនាមរដ្ឋអធិបតេយ្យ និងជាសមាជិកអាស៊ានដូចគ្នា។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានយកឱកាសនេះផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងជូនពរចំពោះឯកឧត្ដម ឧត្ដមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ព្រមទាំងថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម សូមប្រកបដោយសេចក្ដីសុខ សុភមង្គល និងជោគជ័យក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដម ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ ទន្ទឹមនេះឯកឧត្ដមអភិសន្តិបណ្ឌិត ក៏សម្ដែងការសោកស្ដាយជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះអគ្គិភ័យឆាបឆេះខុនដូមួយកន្លែងក្នុងរដ្ឋធានីហាណូយ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ កាលពីពេលថ្មីៗនេះផងដែរ។

លោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង បានថ្លែងអំណរគុណចំពោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតជូនលោក ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងបានជម្រាបអំពីការផ្ដាំផ្ញើនូវពាក្យពេចន៍ជូនពរជ័យប្រកបដោយអត្ថន័យពីសំណាក់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ជូនចំពោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ ក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ត្រី ប្រធានស្ថានតំណាង និងគណៈប្រតិភូ បានសម្ដែងមនោសញ្ចេតនាអបអរសាទរ និងគោរពជូនពរបវរមហាប្រសើរចំពោះឯកឧត្ដមអភិសន្តិបណ្ឌិត ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយប្រធានស្ថានតំណាងរូបនេះ សម្ដែងការជឿជាក់ថា ក្រសួងមហាផ្ទៃ នឹងបន្តសម្រេចបាននូវសមិទ្ធផលដ៏ធំធេងបន្ថែមទៀត។

ជាកិច្ចបញ្ចប់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជូនពរលោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង និងសហការី ប្រកបដោយសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យក្នុងការបំពេញភារកិច្ច សម្រាប់អាណត្តិជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា៕


















Previous Post Next Post