(ភ្នំពេញ) ៖ ដើម្បីពង្រីក និងពង្រឹងភាពជាដៃគូសហការ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ តំណាងដោយលោកសាស្ត្រាចារ្យ ចាវ ប៉េងណាំ អនុប្រធានសមាគម ជាមួយក្រុមហ៊ុន ជី ស៊ី អេហ្វ អ៉ីនវ៉េសមិន ខូអិលធីឌី តំណាងដោយលោកបណ្ឌិត ព្រាប នូរ៉ា ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ។
អនុស្សរណៈ នៃការយោគយល់គ្នានេះ មានគោលបំណងសំខាន់ៗរួមមាន ៖ ទី១. សហការគ្នាដោយឈរលើស្មារតីភាពជាដៃគូ ដើម្បីផលប្រយោជន៍រួម ទី២. ស្វែងរកគម្រោងអភិវឌ្ឍន៍នានាដែលផ្តល់ផលប្រយោជន៍រួម ទី៣. បំពេញឲ្យគ្នានូវរាល់តម្រូវការចាំបាច់ ទៅតាមលទ្ធភាព ទី៤. រក្សាផលប្រយោជន៍ជូនគ្នាដោយភាពស្មោះត្រង់ ទី៥. រក្សាតម្លៃ កិត្តិយស កេរ្តិ៍ឈ្មោះ ផ្លូវច្បាប់ ឲ្យគ្នាទៅវិញទៅមក និងទី៦. រួមគ្នាធ្វើសកម្មភាពសង្គម មនុស្សធម៌ សាសនា ជាប្រយោជន៍ដល់ប្រទេសជាតិ៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ ទឹម ស៊ីវឿន
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230506_225919_333-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230506_225919_315-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230506_225918_962-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230506_230009_845-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230506_230035_373-1024x724.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230506_230029_875-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230506_230002_847-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230506_230002_329-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230506_225956_855-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230506_230032_560-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230506_230009_845-1-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230506_230014_164-1024x682.jpg)