គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

លោកជំទាវ ញ៉ែម សាខន ស ខេង និងកូនៗ អញ្ជើញទស្សនាការប្រកួតបាល់ទះ កម្ពុជា-ហ្វីលីពីន..

(ភ្នំពេញ) ៖ លោកជំទាវ ញ៉ែម សាខន ស ខេង ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ឯកឧត្តម ស រដ្ឋា លោកស្រី ស ស៊ីណា នៅយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញទស្សនាការប្រកួតបាល់ទះ រវាងក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា ជាមួយក្រុមកីឡាបាល់ទះបុរសជម្រើសជាតិហ្វីលីពីន ក្នុងពូល A ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅលើទីលានវិមានពហុកីឡដ្ឋានជាតិ។

ចប់ការប្រកួត! ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា បានយកឈ្នះលើក្រុមកីឡាបាល់ទះបុរសជម្រើសជាតិហ្វីលីពីន ក្នុងលទ្ធផល ៣សិតទល់០ ។

គួររំលឹកផងដែរថា កាលពីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមកីឡាបាល់ទះបុរសជម្រើសជាតិសិង្ហបុរី ក្នុងលទ្ធផល ៣សិតទល់០ ៕

Previous Post Next Post