គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ដំរីងាប់មិនអាចយកចង្អេរមកបាំងជិតឡើយ ! តើ ហេតុអ្វី ទើបសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាបល្បែងស៊ីសង ជល់មាន់ នៅក្នុងកាសុីណូយីហោ Hotel Hero 777 ដែលកំពុងបើកលេងយ៉ាងអនាធិបតេយ្យ ផ្គើននឹងប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ បែបនេះទៅវិញ ?

(ព្រៃវែង) :យោងតាមប្រភពព័ត៌មាន ដែលអង្គភាពសារព័ត៌មាន BMK hotnews ទទួលបានពីប្រជាពលរដ្ឋនៅថ្ងៃទី១ខែមករាឆ្នាំ២០២៣កន្លងទៅថ្មីៗនេះបានប្រាប់ឲ្យដឹងថា «សង្វៀនជល់មាន់ផ្លែដែកយីហោ Casino Hotel Hero 777   បង្កប់លេងល្បែងស៊ីសង មានដូចជា មាន់ជល់ អាប៉ោង បៀរការ៉ាត់ និងហ្គេមបាញ់ត្រីគ្រប់ប្រភេទ ស្ថិតនៅភូមិ បន្ទាយចក្រី ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ច្រកព្រំដែនសេដ្ឋកិច្ចបន្ទាយចក្រី ដែលទីតាំងមួយនេះអនុញ្ញាតិឲ្យពលរដ្ឋខ្មែរលេងយ៉ាងអនាធិបតេយ្យ»។

ប្រភពបានបន្តថា : ទីតាំងកាស៊ីណូយីហោ Hotel Hero 777 នេះមានអ្នកមានលុយនិងយសសក្តិធំៗណាស់ចូលហ៊ុនគ្នា ហើយ ប្រហែលជារបស់អ្នកធំ ឬអ្នកមានអំណាចណាមួយហើយទើបបានជាហ៊ានបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងដោយគ្មានខ្លាចញញើតច្បាប់បន្តិចទាល់តែសោះ ?
ពលរដ្ឋបានបន្ថែមទៀថា : ម្ចាស់ភាគហ៊ុនCasino ក៏មាននៅខាងភ្នំពេញដែរ ដោយខាងCasino មានរថយន្តសំរាប់ដឹកភ្ញៀវVIPពីភ្នំពេញមកលេងជារៀងរាល់ថ្ងៃ ហើយការភ្នាល់មាន់ទៀតសោធគឺមួយគូរប៉ុន្មានក៏គេមិនខ្លាចដែរដោយគូរខ្លះដើមផាន់ខ្ទង់មុឺនដុល្លាហើយលេងខាងក្រៅច្រើនសន្ធឹកសន្ធប់ទៀតផងដែរ ។

គួរបញ្ជាក់ផងដែរថា យោងទៅតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងកាលពីព្រឹកថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២២នេះថា ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូបជាពិសេសមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការព្រមានដកដំណែងថែមទៀតផង។

ពលរដ្ឋ និងអ្នកសារព័ត៌មានចាំមើលថា តើទីតាំងកាស៊ីណូដែលមានយីហោ Casino Hotel Hero 777  ដែលមានល្បែងស៊ីសងគ្រប់ប្រភេទនេះនិងទៅជាយ៉ាងណា ហើយតើមន្ត្រីពាក់ព័ន្ធមានសមត្ថកិច្ចណាហ៊ានប្រឆាំងនិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន ពិសេសតើលោកស្នងការខេត្តព្រៃវែងហ៊ានចុះទៅបង្ក្រាបទីតាំងមួយនេះដែរឬទេ ? ហេតុអ្វីសារពត៍មានធ្វើការផ្សព្វផ្សាយប៉ុណ្ណឹងហើយនៅតែគ្មានចំណាត់ការយ៉ាងដូច្នេះ ? ឬ ក៏អស់លោកមានអ្វីលាក់បាំងក្នុងហ្នឹងដែរបានជាមិនហ៊ានបង្ក្រាបបែបនេះ ? អង្គភាពសារព័ត៌មាន BMK hotnews យើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ .។

Previous Post Next Post