គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ញាក់សាច់ ! ប៉ូលិសផ្កាយ២ម្នាក់​ ស្រវឹងបេីកឡានឡេីងលេីសួនច្បារវិមានឯករាជ្យ រួចបេីកទៅបុកអ្នករុញរទះលក់ទឹកសុទ្ធ​បន្តទៀត ..

ឧត្តមសេនីយ៍ម្នាក់​ស្រវឹងធ្លាក់ភ្នែកបេីកបររថយន្តទំនេីបជិះឡេីងលេីសួនច្បារវិមានឯករាជ្យ រួចបេីកទៅបុកអ្នករុញរទះលក់ទឹកសុទ្ធ​បន្តទៀត ចំណែកប្រជាពលរដ្ឋដេីរលេងកំសាន្ត​ និងអ្នកមកហាត់ប្រាណនាំគ្នារត់ចែកជើងគ្នាទាំងព្រលឹងចុងសក់។ ហេតុការណ៍ដ៍ញាក់សាច់នេះកេីតឡេីងនៅវេលាម៉ោងប្រមាណ៩:៣០នាទីយប់ថ្ងៃទី២៤ ខែមករា​ ឆ្នាំ២០២៣។

សមត្ថកិច្ចនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ រថយន្តបង្កម៉ាកឡង់គ្រីស័រ​ ពាក់ស្លាកលេខ ភ្នំពេញ 2AU-3868 ពណ៍ស។ អ្នកបេីកបរ
មានឈ្មោះ​ យិន លីម ជាមន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ទោ បេីកបរក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នេក។
ក្នុងហេតុការណ៍នេះដែរមិនបណ្តាលឲ្យអ្នករុញរទេះលក់ទឹកសុទ្ធរងរបួសនោះទេ​ ដោយសារគេចផុតទាន់ពេល។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា​ “យកមកដល់ស្នងការហេីយ ទាំងមនុស្ស ទាំងរថយន្ត ដេីម្បីសួរនាំបន្ថែម”៕

Previous Post Next Post