គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

វត្ត២ក្នុងទឹកដីខណ្ឌជ្រោយចង្វារប្រគល់ទេយ្យទានជូនដល់លោកស្រីឈ្នាង ផាន់ណារី ចៅសង្កាត់ស្តីទីសង្កាត់ព្រែកលៀបទុកសម្រាប់ធ្វើការងាមនុស្សធម៌ក្នុងមូលដ្ឋាន !

(ព្រែកលៀប) : នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២២  លោកស្រី ឈ្នាង ផាន់ណារី ចៅសង្កាត់ស្ដីទី និងជាអនុប្រធានកាកបាទក្រហម សង្កាត់ តំណាងលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានទទួលអំណោយ ទេយ្យទាន ពី ព្រះចៅអធិការវត្តបុទុមគង្គា ហៅវត្ត (បាក់ ខែង) ព្រះនាម ព្រះអរិយកោសល្យ ប៊ិន ប៊ុនខេម និងព្រះគ្រូ ឃោសាភិរាម ស៊ុយ សម្បត្តិ តំណាង ព្រះគ្រូ សិរីវិសុទ្ធិ សុខ សុភាព ចៅអធិការវត្តវារិន្ទព្រែកលៀប បានយកអំណោយទេយ្យទាន ជូនកាកបាទ ក្រហមសង្កាត់ព្រែក លៀប ដើម្បីទុកធ្វើ ការងារមនុស្សធម៌ ក្នុងមូលដ្ឋានសង្កាត់ព្រែកលៀប . ទេយ្យទាន ទាំងនោះរួមមាន៖

១/ វត្តបុទុមគង្គាបាក់ខែង
-អង្ករ ចំនួន ១តោន
-មី ចំនួន ១០កេស
-ទឹកក្រូច+ទឹកផ្លែឈើ ចំនួន ១០កេស
-ទឹកសុទ្ធ ចំនួន ១០កេស
-ត្រីខ ចំនួន ១០យួរ
-ទឹកត្រី+ទឹកស៊ីអ៊ីវ ចំនួន ១០យួរ
-ទឹកដោះគោខាប់ ចំនួន ៣០កំប៉ុង
-ស្ករស ចំនួន ២៥គីឡូ
-ថវិកា ចំនួន ១,០០០,០០០រៀល
២/ វត្តវ៉ារិន្ទព្រែកលៀប
-អង្ករ ចំនួន ១០បាវ ស្មើនិង ៥០០គីឡូ
-មី ចំនួន ២០កេស
-ទឹកត្រី ចំនួន ១០យួរ
-ទឹកស៊ីអ៊ីវ ចំនួន ១០យួរ
-ចានស្រាក់ ចំនួន ២០ចានស្រាក់
-ស្ករស តែ និងទឺកដោះគោខាប់ មួយចំនួន ៕

Previous Post Next Post