(បាក់ខែង) : ដោយសារតែខែនេះជារដូវភ្លៀងធ្លាក់ ជោគជាំតាមគ្រប់បណ្តាខេត្តក្រុង នាំឲ្យមានទឹកដក់តាមសំបកកង់ឡាន ឬ វត្ថុផ្សេងៗ ដែលអាចដក់ទឹកបាន បង្ករឲ្យមានមូសកើតឡើងគ្រប់ទីកន្លែងជាពិសេសមូសខ្លាតែម្តងអាចខាំមនុស្សបណ្តាលឲ្យកើតជាជំងឺគ្រុនឈាមបានហេតុនេះហើយទើបនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២២ លោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង បានចុះដឹកនាំ យុវជន និងមន្ត្រីភូមិ ចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគ មូស និងសត្វល្អិតនៅក្នុងសាលាទាំង ៣ គឺ ៖អនុវិទ្យាល័យ ហ៊ុនសែន-ចំបក់មាស . សាលាបឋមចំបក់មាស . សាលាបឋមក្តីចាស់ និងក្នុងបរិវេណវត្តសូរិយាពោធិមាសផងដែរ ដើម្បីបង្ការកុំឲ្យមានកើតជម្ងឺគ្រុនឈាមដោយសារមូសខ្លាខាំ ក្នុងនោះផងដែរ លោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង មន្ត្រីសង្កាត់ មន្ត្រីភូមិ យុវជន ក៍បានទទួលនូវទ័យ្យវត្ថុ ជាគ្រឿងឧបភោគ បរិភោគ សម្ភារៈផ្ទះបាយ ពីព្រះគ្រូសុវណ្ណថេរោ ប៉ា សុធារ៉ា ព្រះចៅអធិការវត្តសូរិយាពោធិមាស សម្រាប់ចូលរួមក្នុងការងារសង្គម ដែលទ័យ្យវត្ថុរទាំងអស់រួមមាន ៖
- អង្ករ ១០ បាវ ស្មើនិង ៥០០ គក្រ
-មី ម៉ាម៉ា ២០ កេស
-ត្រី ខ ០៧ យួរ ស្មើ ៧០ កំប៉ុង
-ទឹកត្រី ១០ យួរ
-ទឹកស៊ីអ៊ីវ ១០ យួរ
-ទឹកសុទ្ធ វីតាល់ ២០ កេស
-ទឹកផ្លែឈើ ១០ កេស
-ទឹកដោះគោខាប់ ៧០ កំប៉ុង
-ស្ករសរ ៥០ គក្រ
-តែ ៥០ កញ្ចប់
-ថវិកា ចំនួន ១.០០០.០០០ ៛
-សម្ភារៈផ្ទះបាយ មាន៖ ចានដែក ឆ្នាំង ខ្ទះ ចាន ស្លាបព្រា វែក ចង្ក្រានហ្គាស
កំសៀវ បំពង់ទឹកក្តៅ ជ្រុញ ផងដែរ ។