គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ឯកឧត្តម ស សុខា ប្រកាសគាំទ្រការប្រកួតប្រជែងផ្នែកសំណេរពានរង្វាន់អប់រំពេញមួយជីវិត !

(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោក ស សុខា នៅព្រឹកទី២៨.០៩.២០២២ បានប្រកាសគាំទ្រចំពោះការបង្កើតឲ្យមានកម្មវិធីប្រកួតប្រជែងផ្នែកសំណេរ “ពានរង្វាន់អប់រំពេញមួយជីវិត ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកទី១ ឆ្នាំ២០២២” ក្រោមប្រធានបទ “ការសិក្សាពេញមួយជីវិតបានដើរតួយ៉ាងសំខាន់ក្នុងការផលិតធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងការជំរុញឲ្យប្រទេសកម្ពុជា មានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០” ។
លោក ស សុខា កម្មវិធីប្រកួតប្រជែងផ្នែកសំណេរ”ពានរង្វាន់អប់រំពេញមួយជីវិត” វាពិតជាមានសារសំខាន់ណាស់ សម្រាប់ក្មួយៗជាសិស្សានុសិស្សនៅថ្នាក់វិទ្យាល័យ ក៏ដូចជាប្រទេសជាតិយើងទាំងមូល ព្រោះគោលបំណងនៃការបង្កើតកម្មវិធីនេះ បានចូលរួម ៖ ទី១. លើកទឹកចិត្ត និងជំរុញឲ្យយុវជនខ្មែរ ចូលរួម និងយល់ពីតម្លៃនៃកិច្ចការសង្គម ទី២. បណ្តុះស្មារតីយុវជនខ្មែរ គោរពស្រលាញ់គ្នា និងធ្វើការងារជាក្រុម ទី៣. ផ្តល់ឱកាសឲ្យយុវជនខ្មែរ បង្ហាញពីស្នាដៃ និងគំនិតច្នៃប្រឌិត និងទី៤. ចូលរួមលើកកម្ពស់វិស័យតែងនិពន្ធ តាមរយៈការប្រកួតប្រជែងស្នាដៃ ។
លោក ស សុខា សូមលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សថ្នាក់វិទ្យាល័យ ពីថ្នាក់ទី១០ ដល់ទី១២ ទូទាំងប្រទេស មានភាពក្លាហានក្នុងការដាក់ពាក្យចូលរួមប្រកួតប្រជែង អោយបានច្រើន ដើម្បីបញ្ចេញសមត្ថភាព ដណ្តើមយកជ័យលាភី ក៏ដូចជាបង្កើននូវចំណេះដឹង និងបទពិសោធសម្រាប់ជីវិត ។
ជាមួយគ្នានោះលោក ស សុខា និងក្រុមគ្រួសារ ចូលរួមឧបត្ថម្ភថវិកា ចំនួន ២ ០០០ ០០០(ពីរលាន)រៀល ។
ដល់បេក្ខជនជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងផ្នែកសំណេរ “ពានរង្វាន់អប់រំពេញមួយជីវិត ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកទី១ ឆ្នាំ២០២២” ផងដែរ៕

Previous Post Next Post