(ភ្នំពេញ) : នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្ដម ប៊ុន វុទ្ធា ប្រធានក្រុមការងារចុះជួយបក្សសង្កាត់ព្រែកលៀប បាននាំយកថវិកា ឯកឧត្ដម អ៊ុំ សារឹទ្ធ ប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារព្រមទាំង អញ្ជើញចុះទៅសួរសុខទុក្ខលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប ដែលកំពុងសម្រាកព្យាបាលជំងឺឆ្អឹងខ្នងនៅផ្ទះដែលទើបវះកាត់រួចកាលពីពេលថ្មីៗកន្លងមកនេះ ។
នាឱកាសអញ្ជើញសាកសួរសុខទុក្ខនេះផងដែរឯកឧត្តមប៊ុន វុទ្ធាក៍បានពាំនាំថវិកាសរុបចំនួន ៤លានរៀលជូនលោកព្រាបមុនីចៅសង្កាត់ព្រែកលៀប ដែលជាការួមចំណែកពីអស់លោកលោកស្រីរួមមាន :
- ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ ២លានរៀល
-រដ្ឋបាលសង្កាត់ព្រែកលៀប ២លានរៀល
-លោកស្រី ឈ្នាង ផាន់ណារី ចៅសង្កាត់រងទី១ ទឹកត្រចៀកកាំង ១កន្ត្រក់ និងផ្លែឈើ
-លោកស្រី អ៊ុច ទ្រព្យ អនុភូមិព្រែកលៀប ទឹកដោះគោឆៅ ២ឡូរ
-យុវជន ស.ស.យ.ក សង្កាត់ព្រែកលៀប ស៊ុបមាន់ ១កន្ត្រកផងដែរ ។ នេះជាកាយវិការប្រកបដោយក្តីអាណិតស្រលាញ់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ចំពោះលោកព្រាប មុនីដែលជាចៅសង្កាត់ដ៍ល្អមួយរូបតែងតែចុះជួយបម្រើប្រជាពលរដ្ឋមិនខ្លាចនឿយហត់ដើម្បីការអភិវឌ្ឍន៍រីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន








