គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

មនុស្ស៣នាក់រងរបួសនិងម្នាក់ស្លាប់ក្នុងករណីបាញ់តដៃជាមួយសមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ..!

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់បានស្លាប់ និង៣នាក់ទៀត ត្រូវចាប់ខ្លួន ខណៈពលរដ្ឋ៣នាក់ រងរបួសផងដែរ។
ក្នុងហេតុការណ៍ បង្ក្រាបគ្រឿងញៀននៅផ្លូវកែវចិន្តា​ ក្រុម១០ ភូមិ០៣​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ នៅថ្ងៃទី​ ៣១ខែ​ សីហា​ ឆ្នាំ​២០២២ ប្រតិបត្តិការនេះធ្វើឡើង កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន​”ក៥”ដោយមានការផ្ទុះអាវុធតដៃគ្នា រវាងក្រុមជនសង្ស័យនិងសមត្ថកិច្ច។
ក្នុងនោះជនសង្ស័យមានចំនួន​ ០៤នាក់​ ជនជាតិថៃស្លាប់ម្នាក់ ចាប់ខ្លួនបាន​០៣នាក់​ ។
ដោយឡែកប្រជាពលរដ្ឋ រងរបួស​ ០៣នាក់​ មានស្រី០២នាក់ រងរបួសត្រូវគ្រាប់ ម្នាក់បាក់ជើង ដោយរថយន្ត ជនល្មើសបុក ខណៈជនសង្ស័យព្យាយាមបើកគេច ពីការប្រម៉ាញ់របស់សមត្ថកិច្ច ។

សមត្ថកិច្ចបានបញ្ជាក់ថាៈ ជនសង្ស័យ ទាំង៤នាក់រួមមាន៖
១.ឈ្មោះ នំ ម៉ាឡាគុណអាយុ៣៤ឆ្នាំ។
២.ឈ្មោះ សែប សុីសែនសុ៑ក អាយុ ២៥ ឆ្នាំ។
៣.ឈ្មោះ ជេម”ស្លាប់”អាយុប្រហែល ២៨ឆ្នាំ។
៤.ឈ្មោះ ណាកូ របួស អាយុប្រហែល ៤៤ឆ្នាំ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចចាប់យក គ្រឿងញៀន DMA ក្រាម ពណ៌ត្នោត ចំនួន៣០ដុំនិងគ្រឿងញៀន កេតាមីនចំនួន១២ ដុំ និងរថយន្ត០២ គ្រឿងម៉ាកMC ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BL 7217 និង រថយន្តម៉ាក ហ្វ៑ត ពាក់ស្លាកលេខ ភ្នំពេញ 2BO 0123 ។
បច្ចុប្បន្នៈ សមត្ថកិច្ចកំពុងដំណើរការនីតិវិធី ស៊ើបអង្កេត ស្រាវជ្រាវបន្ត ដើម្បីស្វែងរកជនពាក់ព័ន្ធ និងកំពុងធ្វើកំណត់ហេតុស្ដាប់ចម្លើយ៕

Previous Post Next Post