គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ថវិកា​ ២ម៉ឺន​ដុល្លារ​ ដែល​ជាអំណោយ​ដ៏ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ត្រូវបាន​ប្រគល់​ជូនដល់ដៃ​កីឡាករ​ ក្រាក់​ សម្ផស្សហើយ ..

( បាត់ដំបង​ ) ៖​ នៅរសៀល​ថ្ងៃ​ទី​ ១៣​ ខែ​ សីហា​ ឆ្នាំ​ ២០២២​ លោកផែង វណ្ណះ រួមជាមួយ ​និង​ លោក​អភិបាល​ស្ដីទី​ស្រុក​សំឡូត​ និង​ លោក​មេឃុំ​ បាន​នាំយក​ថវិកា​ចំនួន​ ២ម៉ឺន​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ មកប្រគល់​ជូន​ដល់​កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ក្រាក់​ សម្ផស្ប​ ដែល​កំពុង​ជួបការលំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ។​

ថវិកា​នេះ​ នឹងត្រូវ​យកទៅចាត់ចែង​សង់ផ្ទះ​សមរម្យ​មួយ​ចំណែក​ថវិកា​នៅសល់​ពីការសង់ផ្ទះ​នឹងទុក​ធ្វើ​ជាដេីម​ទុន​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​ ។

កីឡាករ​ ក្រាក់​ សម្ផស្ប​ និង​ ភរិយា​ មាន​ក្ដី​រំភើប​រីករាយ​យ៉ាង​ក្រៃលែង​ ដែលទទួលបាន​ការយកចិត្តទុកដាក់ពី​សម្ដេច​តេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ហ៊ុន​សែន​ ។ កីឡាករ​ ក្រាក់​ សម្ផស្ប​ និង​ ភរិយា​ បានគោរព​ថ្លែងអំណរគុណ​ដ៏ជ្រាលជ្រៅ​ជូន​ចំពោះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ និង​បាន​គោរព​ជូនពរ​ សម្ដេចតេជោ​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ សូមមានសុខភាពល្អ​ បរិបូណ៌​ អាយុ​យឺនយូរ​ ដេីម្បី​បន្តដឹកនាំនាវាកម្ពុជា​រក្សា​បាន​សុខ​សន្តិភាព​ និង​ ការអភិវឌ្ឍន៍​ ។

Previous Post Next Post