គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

កុំចេះតែហ៊ាន ! សម្រួលឲ្យស្រប សម្របឲ្យស្រួល បើនិយាយមិនស្ដាប់គ្នា អនុវត្តន៍បទបញ្ជាលើអ្នកល្មើសច្បាប់ហើយ !

(ខេត្តកណ្តាល) : ម្លាំងសមត្ថកិច្ចទាំង៣របស់ខេត្តកណ្ដាលអមដំណើរមេខេត្តចុះមកសម្របសម្រួល គឺមានន័យថា សម្រួលឲ្យស្រប សម្របឲ្យស្រួល បើនិយាយមិនស្ដាប់គ្នា អនុវត្តន៍បទបញ្ជាលើអ្នកល្មើសច្បាប់ហើយ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញអមដំណើរឯកឧត្តមអភិបាលខេត្តកណ្តាល ប្រជុំជាមួយតំណាងក្រុមឡានបែនដឹកដីចំនួន១៨នាក់ ដើម្បីធ្វើការសម្របសម្រួល និងធ្វើកិច្ចសន្យា មិនឲ្យមានការប្រមូលផ្តុំធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៍តាមដងផ្លូវ។

ប៉ុន្តែចុងក្រោយ តៃកុងឡានបែនទាំងអស់សន្យាថាមិនប្រមូលផ្តុំគ្នាបិទផ្លូវទៀតឡើយ និងត្រូវបានឯកឧត្តមអភិបាលខេត្ត​អនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។

Previous Post Next Post