(សៀមរាប) : ជនសង្ស័យឈ្មោះសេងគីមហួរភេទប្រុសអាយុ២៧ឆ្នាំមុខរបរមន្ត្រីឥណទានមានស្រុកកំណើតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ននៅភូមិរលួសខាងកើត ឃុំរលួសស្រុកប្រាសាទបាគងខេត្តសៀមរាប។សមត្ថកិច្ចនគរបាលបានឲ្យដឹងថាពាក់ព័ន្ធករណីឃាតកម្ម(យកដៃរឹតកជនរងគ្រោះបណ្តាលអោយដាច់ខ្យល់ស្លា.ប់នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២២វេលាម៉ោង១៨.២៤នាទីបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានធុំក្លិនស្អុយនៅបន្ទប់ជួលក្រោយសាលារៀនបឋមសិក្សាបន្ទាយចាស់ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបានបន្តទៀតថាបន្ទាប់ពីទទួលសេចក្តីរាយការណ៍កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុក៏ឃើញជនសង្ស័យខាងលើដេកក្បែរសាកសពជនរងគ្រោះឈ្មោះផារដ្ឋាភេទស្រីអាយុ២៤ឆ្នាំនៅក្នុងបន្ទប់កើតហេតុខាងលើដោយចាក់សោបិទទ្វាជិតភ្លាមៗនោះសមត្ថកិច្ចបានសហការជាមួយម្ចាស់ផ្ទះគាស់ទ្វារបន្ទប់ហើយឃាត់ខ្លួនជនសង្ស័យខាងលើយកមកសួរនាំនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួនប្រច័ណ្ឌនិងជនរងគ្រោះ មានប្រុសថ្មីទើបនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២វេលាម៉ោង១០.០០នាទីជនសង្ស័យបានទៅបន្ទប់ជនរងគ្រោះហើយឈ្លោះប្រកែកនិងប្រតាយប្រតប់គ្នារហូតជនសង្ស័យឈានសម្លាប់ជនរងគ្រោះដោយធ្វើសកម្មភាពយកដៃខាងឆ្វេងរឹតកជនរងគ្រោះបណ្តាលអោយដាច់ខ្យល់ស្លា.ប់ហើយលើកជនរងគ្រោះដាក់លើគ្រែហើយដេកជាមួយរហូតដល់ធុំក្លិន។
ជនសង្ស័យបានឆ្លើយសារភាពទៀតថាខ្លួនមានទំនាក់ទំនងស្នេហាជាមួយជនរងគ្រោះបានរយះពេលជាង០១ឆ្នាំមកហើយមកទាល់ពេលនេះទោះបីខ្លួនបានរៀបការប្រពន្ធរួចក៏ដោយ។ជាចុងក្រោយសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការ ដើម្បីរងចាំការកាត់ទោស។