គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ជនបរទេសជាជនជាតិជប៉ុនម្នាក់ ត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពវាយប្លន់យកគ្រឿងអលង្ការ និងប្រាក់មួយចំនួនសរុបប្រហែល១០ម៉ឺនដុល្លារ...

ភ្នំពេញ ៖ ជនបរទេសជាជនជាតិជប៉ុនម្នាក់ ត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពវាយប្លន់យកគ្រឿងអលង្ការ និងប្រាក់មួយចំនួនសរុបប្រហែល១០ម៉ឺនដុល្លារ តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានម្នាក់យកទៅសួរនាំ។
ករណីវាយប្លន់នេះ បានកើតឡើងកាលពី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចសួនច្បារមាត់ទន្លេ តាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ថិ កែងផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះជាបុរសជនជាតិជប៉ុន មិនទាន់ស្គាល់អត្តសញ្ញាណ មានវ័យជាង៣០ឆ្នាំ បាត់បង់ទ្រព្យសម្បត្តិរួមមាន ខ្សែកពេជ្រ០១ខ្សែ នាឡិកាមួយខ្សែ ចិញ្ចៀនពេជ្រ ០១វង់ និងលុយមួយចំនួន។ ជនរងគ្រោះប្រាប់ថា ខ្សែកមានតម្លែជិត០៦ម៉ឺនដុល្លារ ឯនាឡិកាមាស ដាំពេជ្រ ម៉ាកRolex តម្លៃជាង០៤ម៉ឺនដុល្លារ។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនៃអធិការដ្ឋានគរបាលខណ្ឌដូនពេញ បានប្រាប់ឲ្យដឹង ថា ពិតជាមានករណីនេះពិតប្រាកដមែន ដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពមានគ្នាពីរនាក់ តែត្រូវបានឃាត់ខ្លួនម្នាក់ហើយ និងកំពុងសួរនាំដើម្បីស្រាវជ្រាវរកបក្ខពួកម្នាក់ទៀត។ ចំពោះសម្ភារៈបាត់បង់ គឺបាត់ខ្សែកមួយខ្សែ តែលោកមិនបានបញ្ជាក់លំអិតនៅឡើយទេរឿងតម្លៃ ដោយលោកបានបញ្ជាក់ថា រង់ចាំការស្រាវជ្រាវឲ្យលំអិតសិន៕

Previous Post Next Post