(បាត់ដំបង) : រសៀលថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញបន្តអមដំណើរ សម្តេចក្រឡាហោម ស ខេង ប្រធានស្តីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ក្នុងពិធីសំណេះសំណាលនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម ប្រធាន អនុប្រធានក្រុមគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបវេល ឯកឧត្តមប្រធានគណៈប្រចាំការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ភូមិក្នុងស្រុកសំពៅលូន គណៈកម្មាធិការគណបក្សស្រុក ឃុំ ព្រមទាំង សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកសំពៅលូន ។