គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

កំពូលចោរស្រីវ័យក្មេងដៃឆៅត្រូវជាប់អន្ទាក់សមត្ថកិច្ចហើយ..!

(ភ្នំពេញ) : នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២​ នេះ នៅវេលា​ម៉ោង៦:០០នាទី​ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យ​ ១នាក់​ ពាក់ព័ន្ធករណីចោរកម្ម​ (លួចរថយន្ត​ ) នៅចំណុចមុខកន្លែងផ្ញេីរ​ឡានម៉ូតូ​T3 ផ្លូវ154​ ភូមិ5​ សង្កាត់​ ជ័យជំនះ​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា : ជនសង្ស័យមានឈ្មោះ​ អ៊ឹម​ រតនា​ ហៅឡែន​ ភេទស្រី​ មានអាយុ៣៨ឆ្នាំ​ មុខរបរ​ និងទីលំនៅមិនពិតប្រាកដ ។ ក្នុងនោះផងដែរសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន : រថយន្តម៉ាក​Toyota VIOS ពណ៏ទឹកប្រាក់​ លេខម៉ាសុីន​ INR5177853 លេខតួ​ F3501034432 ស្លាកលេខ​ ភ្នំពេញ​ 2AS-0194​ ផលិតឆ្នាំ2018 ។

ក្រោយពីបានសួរចម្លេីយរួច​ ជនសង្ស័យបានសារភាពថា​ : ខ្លួនបានលួចរថយន្តនេះស្ថិតនៅចំណុច សណ្ឋាគារAPPLE​ បុរីញ៉ូថោន​ ផ្លូវសហពន្ធ័រុស្សី​ ភូមិព្រៃទា២​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធ៏សែនជ័យ​ រាជធានីភ្នំពេញ ។ ភ្លាម​ៗនោះផងដែរ​កម្លាំងជំនាញរបស់អធិការ​ដ្ឋាននគបាលខណ្ឌដូនពេញ​ បានទាក់ទង​ទៅប៉ុស្តិ៏នគរបាលរដ្ឋបាលចោមចៅ​៣​ ក្រោយពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ​ មកអធិការដ្ឋាន​បន្ទាប់មក បាន​ប្រគល់ជនសង្ស័យរួមនឹងវត្ថុតាងអោយអធិការដ្ឋាននរបាលខណ្ឌពោធិ៏សែនជ័យ​ ដេីម្បីសួរនាំ​ និងកសាងសំណុំ​រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី ។

Previous Post Next Post