គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ល្បែងទឹកភ្លៀងនៅតែបន្តលេងខណះអាជ្ញាធរពាក់ព័ន្ធសម្ងំស្ងៀមឈឹងគ្មានការបង្ក្រាប សង្ស័យមានខ្សែធំហើយមើលទៅ ?

ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសង ភ្នាល់ទឹកភ្លៀង មួយកន្លែង ស្ថិតនៅបណ្តោយផ្លូវ១៣៩ កែង១៦៤ ក្នុងបរិវេណ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងតែបើកដំណើរលេងយ៉ាងរលូនហាក់ មិនរំខានដល់អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន នោះឡើយ។ បើទោះបីជាមានប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន បានរាយការណ៍ជម្រាបជូនជាព័ត៌មានដល់លោក នេត ស៊ីថុន អធិការខណ្ឌ៧មករាក៏ដោយ ក៏លោកអធិការមិនមានចំណាត់ការ បង្ក្រាបចំពោះទីតាំងល្បែង ស៊ីសងខុសច្បាប់មួយនេះនៅឡើយទេ ហាក់រក្សាភាពស្ងៀមស្ងាត់។

ពាក់ព័ន្ធទៅនិងទីតាំងល្បែងស៊ីសងខាងលើនេះ ប្រជាពលរដ្ឋជាច្រើននៅក្នុង មូលដ្ឋានកំពុងតែមាន ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់គាត់ ខណៈដែលមូលដ្ឋានទាំងមូល ក្នុងខណ្ឌ៧មករា ពោរពេញទៅដោយក្រុមអ្នកញៀនល្បែង ដូចពាក្យពោលថា៖ អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ ទាល់តម្រិះ បើមិនលួច ក៏ប្លន់សម្លាប់។ ក្នុងករណីល្បែងស៊ីសងខាងលើនេះ ប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះទៅបង្ក្រាប ទីតាំងល្បែងស៊ីសងខាងលើនេះផង ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ព្រោះល្បែងស៊ីសងទាំងនោះ ជាដើមចមនៃការបង្កបង្កើនរាល់បទល្មើស។

ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០)ដល់ ប្រាំមុឺនរៀល (៥០.០០០)ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០) ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។ មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជា ប្រាក់ពីប្រាំលានរៀល(៥.០០០.០០០) ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង។ ហើយយើងឃើញថា កាលពីពេលថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ក៏ដូចជាដាក់បទបញ្ជាថា ប្រសិនបើមានល្បែងស៊ីសងនៅកន្លែងណា អាជ្ញាធរនៅកន្លែងជាអ្នកទទួលខុសខុសត្រូវ តែងតាំងលោកឧត្តមសេនីយ៍ ស ថេត និងលោក ឃួង ស្រេង ហាក់មិនអើពើមិនយកត្រចៀកស្ដាប់ អនុវត្តតាមប្រសាសន៍របស់សម្ដេចក្រឡាហោម ស ខេង បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ ៕ប្រភពគេហទំព័រ (ថ្ងៃថ្មី)

Previous Post Next Post