គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ស្នងការនគបាលខេត្តកណ្តាលដឹកនាំបញ្ជាផ្ទាល់ចុះអន្តរាគមន៍ពន្លត់អគ្គីភ័យឆេះផ្ទះជួលរោងដាក់ក្រណាត់នៅសង្កាត់ដើមមៀនក្រុងតាខ្មៅ..

កណ្តាល៖ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក ផាន់ វណ្ណី នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំកម្លាំងនគរបាលជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះចុះអន្តរាគមន៍ជួយពន្លត់ភ្លាមករណីអគ្គីភ័យភ្លើងឆេះផ្ទះជួល រោងដាក់ក្រណាត់ និងឃ្លាំងផ្សារដែកមួយកន្លែង ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ផាន់ វណ្ណី នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានឲ្យភ្នាក់ងារ BMK hotnews ដឹងថា ម្ចាស់ទីតាំងឈ្មោះញឹម សុខ ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរនៅផ្ទះ នៅភូមិលេខ៤ សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញបានបណ្ដាលឲ្យខួចខាតបន្ទប់ជួលចំនួន១១បន្ទប់ និងរបស់ប្រើប្រាស់ក្នុងបន្ទប់ជួលទាំងស្រុងនិងបានឆេះកំទេចក្រណាត់សំរាប់ធ្វើខ្នើយ ដោយមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីឬហៅថាទុស្សេខ្សែភ្លើង ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។

លោកវរសេនីយ៍ឯក ផាន់ វណ្ណី បានបន្តឲ្យដឹងទៀតថា កម្លាំងនគរបាលជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនរគបាលខេត្តកណ្តាលចំនួន០២គ្រឿងប្រើប្រាសើ០៤ឡាន, រថយន្តពន្លត់អគ្គិភ័យនាយកដ្ឋានចំនួន០៤គ្រឿងប្រើប្រាស់០៤ឡាន, រថយន្តពន្លត់អគ្គិភ័យបញ្ជាការដ្ឋានអង្គរក្សចំនួន០២គ្រឿ ប្រើប្រាស់០៣ឡាននិងរថយន្តពន្លត់អគ្គិភ័យស្រាបៀកម្ពុជាចំនួន០១គ្រឿងមិនបានប្រើប្រាស់ទឹក។

លោកនាយការិយាល័យបានគូសបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននិងបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការនគរបាលខេត្តកណ្តាលភ្លាម លោកបានដឹកនាំកម្លាំងរបស់ការិយាល័យអគ្គិភ័យខេត្ត ដោយបានសហការជាមួយកម្លាំងនគបាលអធិការក្រុងតាខ្មៅ កម្លាំងប៉ុស្តិ៍ដើមមៀនបានជួយ ពន្លត់ទាន់ពេលវេលា ហើយរលត់ទាំងស្រុង នៅវេលាម៉ោង ១៨:០០នាទី៕

Previous Post Next Post