គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

សម្តេចតេជោហ៊ុន សែន : សន្តិភាពមានតម្លៃខ្លាំងណាស់ហើយសូមកុំចាំពេលមានសង្គ្រាមទើបស្រែករកសន្តិភាព ..!

(ព្រះសីហនុរ) : សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបែបនេះនៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពេលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីសម្តេចធ្លាក់ខ្លួនពិការភ្នែក កាលពីអំឡុងបុណ្យចូលឆ្នាំ កាលពីសម័យសង្គ្រាមជាង ៤០ឆ្នាំមុន។ ហេតុនេះហើយបានជាសម្តេច មិនចង់ឱ្យយុវជន និងកុមារ រងគ្រោះដោយសារសង្គ្រាម ដូចជំនាន់យុវភាពរបស់សម្តេចនោះទេ ដែលប្រការនេះ ក៏ធ្វើឲ្យសម្តេចប្តូរផ្តាច់ដឹកនាំប្រទេស ក្នុងសន្តិភាព។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «សន្តិភាពមានតម្លៃខ្លាំងណាស់ កុំរង់ចាំសង្គ្រាមកើតឡើង ទើបស្រែករកសន្តិភាព។ យើងត្រូវដឹងថា សន្តិភាពមានតម្លៃសម្រាប់យើងពេលកន្លងទៅនេះ និងពេលនេះ ហេតុនេះហើយបានជាយើងត្រូវរួមគ្នាការពារ»

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យយើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាព ទោះបីជាអ្នកនោះនៅក្នុងគណបក្សណាក៏ដោយ ព្រោះគ្រប់មនុស្ស សុទ្ធតែត្រូវការសន្តិភាព។

សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែមេ សា ឆ្នាំ១៩៧៥ សម្តេចតេជោ ហ៊ុន សែន បានធ្លាក់ខ្លួនពិការផ្នែកឆ្វេង ដោយសារតែពេលនោះប្រទេសកម្ពុជា កំពុងស្ថិតក្រោមភ្លើងសង្គ្រាម។ សម្ដេចតេជោ ធ្លាប់បានគូសបញ្ជាក់ថា ពិតជាឈឺខ្លាំង ណាស់ នៅពេល ដែលសម្ដេចត្រូវរបួស និងគ្រូពេទ្យបានវះ យ ក កែវភ្នែករបស់សម្ដេចចេញ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា រសជាតិនៃយុវជនក្នុងសម័យសង្គ្រាម ខ្លះពលីជីវិត ខ្លះ ដា ច់ ដៃដាច់ជើង និងខ្លះពិការភ្នែកជាដើម ហេតុនេះហើយ បានជារឿយៗ សម្តេចសំណូមពរ និងអំពាវនាវឲ្យការពារសន្តិភាព ដែលយើងរកបានដោយ លំ បា ក និងកុំឱ្យ សង្រ្គាមកើតឡើងវិញលើទឹកដីដ៏កំសត់មួយនេះជាថ្មីម្តងទៀត៕

Previous Post Next Post