គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អាវុធហត្ថឃាត់ខ្លួនលោកផ្កាយ២នឹងស្រ្តីម្នាក់ពីបទឆបោក..

ខេត្តកំពង់ឆ្នាំង÷កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ​ ២នាក់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ និង លួចលក់អចលនវត្ថុរបស់អ្នកដ៏ទៃ និងពីករណី មិនគោរពសេចក្តីសម្រេចរបស់តុលាការ​ ។
ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះធ្វេីឡេីងនៅថ្ងៃទី​១៣ ខែមេសា​ ឆ្នាំ២០២២​ នៅចំណុចលេីផ្លូវជាតិលេខ៥​ព្រំប្រទល់ខេត្តកំពង់ឆ្នាំង​-ខេត្តកណ្តាល​ ក្នុងទឹកដីស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង​ ។
សមត្ថកិច្ចបានឲ្យដឹងថា : ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ គឹម ណារិទ្ធិ ភេទប្រុស អាយុ ៥៦ឆ្នាំ និងឈ្មោះ កែវ ស្រីវ៉ាង ហៅទេស មីនា ភេទស្រី អាយុ ៤៦ឆ្នាំ ។

ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះដោយមានការសហការពីក្រសួងមហាផ្ទៃ និងនាយកដ្ឋានបច្ចេកវិទ្យា បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យឈ្មោះ គឹម ណារិទ្ធិ និងឈ្មោះ កែវ ស្រីវ៉ាង ភេទស្រី បម្រុងទៅយកប្រាក់កក់ពីចិនលក់ដីខ្យល់ចំនួន ៥០០០០ ដុល្លារ ក្រោយទទួលបានព័ត៌មានភ្លាមក៏បានសហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីចាប់ខ្លួនបុគ្គលទាំងពីរនាក់ខាងលើនេះភ្លាម។ការចាប់ខ្លួនបុគ្គលពីរនាក់នេះ។

Previous Post Next Post