គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

មន្ត្រីប៉េអិមខេត្តតាកែវញញឹមស្រស់ពេលដែលសមត្ថកិច្ចចាប់ខ្លួនក្រោយដកកាំ-ភ្លើង...

កំពង់ស្ពឺ៖ បុរសជាជនរងគ្រោះម្នាក់បានស្លាប់ពេលបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី ក្រោយពីត្រូវបុរសម្នាក់ ដែលជាមន្ត្រីប៉េអិមខេត្តតាកែវ យកកាំភ្លើង​មកភ្ជង់បំពង់.ក​ ផ្ទុះធ្លាយមកក្រោយ ខណៈកំពុងផឹកស៊ីក្នុងកម្មវិធីបង្កក់កូនអ្នកភូមិ។

ករណីនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលា​ម៉ោង​១១​និង​២៥​នាទី​យប់ ​ថ្ងៃ​ទី​០៨ ខែមីនា​ ឆ្នាំ២០២២ នៅ​ចំណុច​ផ្ទះ​របស់ឈ្មោះ សៅ អ៊ឺ​ង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះ​និ​ពា​ន្វ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដែលជាម្ចាស់កម្ម​វិធី​បង្កក់​កូន។

សមត្ថកិច្ចបានបញ្ជាក់ថា៖ ជនដៃដល់មានឈ្មោះ ផៃ បញ្ញា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ ជាមន្ត្រីប៉េអិមខេត្តតាកែវ។

ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុ​ច ភា​រុណ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កសិក រស់នៅ​ភូមិ​អន្លង់​រមៀត​ខាងលិច ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល (ស្លាប់)។

តាម​ប្រភព​ព័ត៌មានបានឲ្យដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ជនដៃដល់ ហើយនិងជនរងគ្រោះ បានផឹកស៊ីជុំគ្នា ស្រាប់តែតែជនដៃដល់បានដកអាវុធ​ខ្លី (​មិន​ស្គាល់​ម៉ាក​) មកភ្ជង់បំពង់.ក ជនរងគ្រោះ ហើយ​ក៏​រាលកៃ​ផ្ទុះ​ចំ​បំពង់.ក ​ធ្លា​យមក​ខាងក្រោយ បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

បន្ទាប់ពីជនរងគ្រោះស្លាប់ ជន​បង្ក​ត្រូវ​បាន​​ឃាត់ខ្លួន​ប្រគល់​ឲ្យសមត្ថកិច្ចដើម្បីកសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

ហើយអ្វីដែលមហាជនកំពុងតែហួសចិត្តនិងមិនគួរឲ្យជឿដោយជនដៃដល់ បានដកកាំភ្លើងមកភ្ជង់ចំបំពង់.ក របស់ជនរងគ្រោះ ស្ដែងៗ ដែលជាចេតនាបាញ់សម្លាប់ បែរជាជនដៃដល់ឆ្លើយថារាលកៃ កាំភ្លើងទៅវិញ ក្នុងចេតនាដូរបទចោទ៕

Previous Post Next Post