គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អណោចអធមណាស់ ! ២នាក់ប្តីប្រពន្ធរួមទាំងកូន៤ខែក្នុងផ្ទៃត្រូវបានស្លាប់ដោយសាររថយន្តដឹកដីបើកបុកពីក្រោយនឹងកិនពីលើ...

រាជធានីភ្នំពេញ​ ៖ ខ្លោចចិត្តណាស់​! ប្ដីជិះម៉ូតូ​ Beat ដឹកប្រពន្ធទម្ងន់៤ខែក្នុងពោះ ត្រូវរថយន្តបែនដឹកខ្សាច់ធុនធំ បេីកបួងចង្កូតបត់ស្ដាំទៅបុ.កពីក្រោយ​ និងកិ.នបណ្ដាលឲ្យស្លា.ប់ទាំង៣នាក់យ៉ាងអាណោចអាធ័ម ក្រោយពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សោកសង្វេគនេះបានកើតឡើងកាលពីវេលាម៉ោងជាង៥ព្រឹកព្រឹលមស្រាងៗ​ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅចំណុចភ្លើងស្តុបច្រមុះជ្រូកក្បាលថ្នល់ លេីផ្លូវ៦០ម៉ែត្រ​ កែងផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បេីតាមសម្ដីសមត្ថកិច្ចប្រចាំការគោលដៅច្រមុះជ្រូកក្បាលថ្នល់(កន្លែងកេីតហេតុ)បានប្រាប់ឲ្យដឹងថា បុរសរងគ្រោះជាប្ដីមានឈ្មោះ ញុល តុលា អាយុ២១ឆ្នាំ និងប្រពន្ធឈ្មោះ យ៉េត ស្រីពៅ អាយុ២១ឆ្នាំ ជនរងគ្រោះទាំង២នាក់រស់នៅស្រុកស្អាង ខេត្តកណ្ដាល​ ជិះម៉ូតូម៉ាក Honda Beat ពណ៍ក្រហមលាយស ពាក់ស្លាកលេខកណ្ដាល 1AA-0031 ជា​មធ្យោបាយធ្វេីដំណេីរ ។

សមត្ថកិច្ចប្រចាំការគោលដៅខាងលេីបន្តថា នៅមុនពេលកើតហេតុ គាត់ឃេីញម៉ូតូមួយគ្រឿងខាងលេី បើកបរដោយបុរសម្នាក់ ឌុបប្រពន្ធមានទម្ងន់៤ខែ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជេីង​ ពេលទៅដល់ចំណុចផ្លូវ២៧១ កែងផ្លូវ៦០ម៉ែត្រ ស្រាប់តែរថយន្តបែនដឹកខ្សាច់ធុនធំ ម៉ាក DONGFANG ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ 3E-2788 បានបត់ស្ដាំឆ្ពោះឡើងទៅស្ពានអាកាសក្បាលថ្នល់ ក៏ជ្រុលទៅបុកពីក្រោយម៉ូតូពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តគិលានសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាល​ សួគា៍​ មកដឹកយកទៅសង្គ្រោះជីវិតដែរ តែជាអកុសលដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធបានដាច់ខ្យល់ស្លាប់ រួមទាំងកូននៅក្នុងពោះទម្ងន់៤ខែម្នាក់ទៀតយ៉ាង​អាណោចអាធ័ម​ ចំណែកតៃកុងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចគោលដៅច្រមុះជ្រូកក្បាលថ្នល់ឃាត់ខ្លួនបានភ្លាមៗនៅកន្លែងកើតហេតុ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកវាស់វែងចរាចរណ៍ខណ្ឌ ចុះធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ រីឯអ្នកបើករថយន្តបង្ក ត្រូវបានប្រគល់បន្តឲ្យខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនយកទៅធ្វេីការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។

ចំពោះសពជនរងគ្រោះជាប្រពន្ធ ត្រូវបានក្រុមគ្រួសារសាច់ញាតិខាងប្រពន្ធយកទៅធ្វើបុណ្យនៅឯស្រុកកំណើតនៅឯខេត្តព្រៃវែង និងសពជនរងគ្រោះជាប្ដី ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតស្រុកស្អាង ខេត្តកណ្ដាល ៕

Previous Post Next Post