គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ដំណឹងក្តៅៗ ! សម្តេចតេជោ ហ៊ុន សែននៅពេលនេះកំពុងធ្វើចត្តាឡីស័កក្រោយប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩....

ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ តាមរយៈបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជូនដំណឹង ដល់ជនរួមជាតិឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ នៅពេលនេះកំពុងដាក់ខ្លួនធ្វើចត្តាឡីស័ក។

សម្តេចតេជោ ហ៊ុន សែន រៀបរាប់ជូនដំណឹងជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ! ដោយសារខ្ញុំបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ.១៩។

ដើម្បីធានាកុំឱយមានការឆ្លងបន្តដែលអាចចេញពីខ្លួន ខ្ញុំក្នុងពេលកំពុងមានការសង្ស័យខ្ញុំសម្រេចដាក់ខ្លួនធ្វើចត្តាឡីសក័មួយរយៈពេលខ្លីសិន។

ខ្ញុំនឹងរស់នៅដាច់ដោយឡែកតែខ្ញុំនៅតែបន្តធ្វើការតាមទម្លាប់ដូចដែលខ្ញុំបានធ្វើកាលពីធ្វើចត្តាឡីសក័៣ លើកមុនៗនោះដែរ។

ខ្ញុំមិនទាន់លប់ចោលកម្មវិធីសម្រាប់សប្តាហ៍ក្រោយនៅឡើយទេ។ ខ្ញុំនឹងបន្តធ្វើតេស្តដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមាន ឬអវិជ្ជមានកូវីដ១៩ ដើម្បីបញ្ចប់ការធ្វើចត្តាឡីសក័សម្រាប់រូបខ្ញុំដែលខ្ញុំនឹងជូនព័ត៌មានតាមក្រោយ៕

Previous Post Next Post