គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អុញនោះ ! លោកផ្កាយ២ ស ថេង ស្នងការខេត្តពោធិ៍សាត់ ត្រូវជនរងគ្រោះប្ដឹងពីបទ «ឆបោកនិងរំលោភលើទំនុកចិត្ត» ក្នុងទឹកប្រាក់ប្រម៉ាណ១០ម៉ឺនដុល្លារអាមេរិក..

ភ្នំពេញ៖លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់និងឈ្មោះ លន់ ឡន ហៅ ឡុង ត្រូវបានជនរងគ្រោះប្តឹងពីបទ «ឆបោកនិងរំលោភលើទំនុកចិត្ត» ពាក់ព័ន្ធលុយចំនួន១០ម៉ឺនដុល្លារអាមេរិក» ។ នេះបើយោងតាមពាក្យបណ្តឹង ដែល បណ្តាញសារព័ត៌មាន BMK hot news ទើបតែទទួលបាន ។

ពាក្យបណ្ដឹងព្រហ្មទណ្ឌរបស់ជនរងគ្រោះបានដាក់ចូលរួចហើយគោរពជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីចុងឆ្នាំ២០២១ ថ្មីៗនេះ ហើយតុលាការក៏បានចេញដីកាកោះហៅក្រុមជនសង្ស័យចូលខ្លួនបំភ្លឺជាបន្តបន្ទាប់ ផងដែរ ។

យោងតាមឯកសារមួយចំនួននិងជនរងគ្រោះផ្ទាល់ គឺ លោក ឃុន ពុទ្ធី បានរៀបរាប់ប្រាប់ BMK ថា : កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ លោក ឃុន ពុទ្ធី បានចុះកិច្ចព្រមព្រៀងទិញដីមួយកន្លែងទំហំជាង១៣ហិកតា ស្ថិតនៅចំណុចភូមិសិឡាង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ពីលោក ស ថេង ក្នុងតម្លៃព្រមព្រៀងគ្នា២០ម៉ឺនដុល្លារអាមេរិក ។

ក្រោយពីធ្វើការពិភាក្សានិងចរចាតម្លៃនៃការទិញលក់រួចមក លោក ឃុន ពុទ្ធី បានបង់ប្រាក់ជាបន្តបន្ទាប់ចំនួន៤លើក សរុបទាំងអស់១០ម៉ឺនដុល្លារអាមេរិក ទៅអោយ លោក ស ថេង ។

ជនរងគ្រោះរៀបរាប់ទៀតថា លោក ស ថេង សន្យាតែមួយរយៈពេលខ្លីប៉ុណ្ណោះនឹងចុះធ្វើការវាស់វែងព្រមទាំងធ្វើឯកសារផ្ទេរសិទ្ធិដែលមានចុះហត្ថលេខាពីអាជ្ញាធរមកឲ្យលោក ឃុន ពុទ្ធី ដើម្បីមានសិទ្ធិកាន់កាប់និងអាស្រ័យផលនៅលើដីនេះ ។ ប៉ុន្តែផ្ទុយទៅវិញ លោក ឃុន វុទ្ធី បានរង់ចាំមួយសប្ដាហ៍ហើយមួយសប្ដាហ៍ទៀត ដោយលោក ស ថេង ចេះតែគេចវេសយកលេសនេះយកលេសនោះ ហើយជនរងគ្រោះចាត់ទុកថា លោក ស ថេង មានចេតនាប្រព្រឹត្តបទល្មើសឆបោកនិងរំលោភលើទំនុកចិត្តយ៉ាងពិតប្រាកដ ។

បើតាមជនរងគ្រោះ គឺ ឃុន ពុទ្ធី បានផ្តល់បទសម្ភាស៍ផ្ទាល់ ជាមួយ BMK ថា លោក ស ថេង ពិតជាមានចេតនាឆបោកប្រាក់របស់លោកយ៉ាងពិតប្រាកដហើយសំណូមពរឲ្យតុលាការចាត់ការតាមផ្លូវច្បាប់ ។

ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ថ្លែងប្រាប់ BMKនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា : នេះគឺជារឿងកិច្ចសន្យាទិញលក់ដីមិនមែនជាការឆបោកនោះទេ ដោយលោកស្នងការ អះអាងថា ដោយសាររត់ការប្លង់ដីមិនបាន តែលោកនឹងសងលុយទៅអ្នកទិញវិញ ។

ទោះបីយ៉ាងណា លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញដីកាកោះអញ្ជើញ លោក ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨ព្រឹក ខាងមុខនេះ ផងដែរ ដើម្បីសាកសួរពាក់ព័ន្ធទៅនឹងបណ្តឹងរបស់លោក ឃុន ពុទ្ធី ។

ជនរងគ្រោះ គឺ លោក ឃុន ពុទ្ធី នៅតែសំណូមពរអោយតុលាការចាត់ការទៅលើ លោក ស ថេង និង បក្ខពួក ទៅតាមផ្លូវច្បាប់កុំលើកលែងអោយសោះឡើយ ៕

Previous Post Next Post