គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

តើពិតដែរឬទេ ? មហាជនដាក់ការសង្ស័យលើចៅហ្វាយស្រុកបាទីថា ទទួលបានលាភសក្ការះពីម្ចាស់បង្គោលថ្មដែលមិនទាន់ដកពីដីលិចទឹករបស់រដ្ឋ ...

ខេត្តតាកែវ ៖ លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី មិន​បាន​ចាត់វិធានការ​ណ៍​ពិតប្រាកដ និង​ជាក់លាក់​ដូចដែល​លោក​ធ្លាប់​បាន​សន្យា​នោះ​ទេ ករណី​គេ​លួច​បោះបង្គោល​ថ្ម​វាតទី​យក​ដី​លិច​ទឹក​របស់​រដ្ឋ នៅ​ចំណុច​ភូមិ​រំចេក ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ​។

យុទ្ធនាការ​ដក​បង្គោល​ថ្ម​ចេញពី​ដី​លិច​ទឹក​របស់​រដ្ឋ កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រោម​ការ​បញ្ជា​ពី​លោក​អភិបាលស្រុក​បាទី ដឹកនាំ​ផ្ទាល់​ដោយ​លោក អ៊ុ​ក សំបូរ មេឃុំ​ត្នោត គ្រាន់តែ​ជា​ការ​សម្តែង​ឲ្យ​មហាជន​ល្អមើល និង​ឡើង​របាយការណ៍​ជា​វិជ្ជមាន​ទៅ​ថ្នាក់លើ​តែ​ប៉ុណ្ណោះ ខណៈ​ទីតាំង​ដី​លិច​ទឹក​របស់​រដ្ឋ​នៅ​ចំណុច​ខាងលើ គិត​មក​ដល់​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ នៅ​តែ​មានការ​ទន្ទ្រាន​ដដែល​។

ទាំងនេះ​មហាជន​មាន​ច​ម្ង​ល់​ថា តើ​ជា​កំហុស​មេឃុំ​ត្នោត មិន​បាន​អនុវត្ត​តាម​បញ្ជា​ចៅហ្វាយស្រុក ឬ​ជា​ចេតនា​របស់​លោក ភួ​ន ឈី​ម អភិបាលស្រុក ក្នុង​ការ​លាក់បាំង រក្សា​ជំ​ហ៊រ​មិន​អនុវត្ត​តាម​វិធានការ​ច្បាប់​ទៅ​លើ​ជន​ខិល​ខូច ព្រោះ​លោក​បាន​ទទួល​លាភសក្ការៈទេដឹង ?​។

ប្រជាពលរដ្ឋបាន​សំណូមពរ​ទៅ​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ សូមមេត្តា​ពិនិត្យ​មើល​ករណី​ខាងលើ​នេះ​ផង ដើម្បី​រក្សា​ដី​លិច​ទឹក​របស់​រដ្ឋ​នេះ ទុកជា​ប្រយោជន៍​រួម​។

សូម​រំ​ឮ​កថា កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ រដ្ឋបាល​ឃុំ​ត្នោត បាន​ដឹកនាំ​កម្លាំង មាន​ទាំង​លោក​មេ​ភូមិ និង​ប្រជា​ការពារ​ភូមិ​រំចេក បាន​ចុះ​ដក​បង្គោល​ថ្ម​ដែល​ឈ្មួញ​បាន​ដាំ​ក្នុង​ដៃ​អូរ ជា​ដី​របស់​រដ្ឋ បាន​ចំនួន​២៩​ដើម យក​មក​រក្សា​ទុក​នៅ​សាលាឃុំ​ត្នោត ដោយឡែក​បង្គោល​ថ្ម​ជា​ច្រើន​ដើម​ទៀត​មិន​ត្រូវ​បាន​ដក​នោះ​ទេ ក្រោម​ហេតុផល​ទុក​ដក​នៅ​ពេល​ទឹក​ស្រក ទាំង​ដែល​បង្គោល​ថ្ម​ទាំងនោះ មិន​ស្ថិត​នៅ​ក្នុង​ទឹក​ផង គឺ​នៅ​លើគោក ។

ករណី​ទាំង​អស់នេះ មហាជន​សង្ស័យ​បាន​ទទួល​លាភសក្ការៈ​ពី​ស្ត្រី​អ្នកមាន​២​នាក់ ដែល​ជា​ម្ចាស់​បង្គោល​ទេ​ដឹង? ។

Previous Post Next Post