គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ក្តៅៗ លោកអ៊ឹមជីវ៉ា ត្រូវចោរចូលលួចទ្រព្យសម្បត្តិអស់ទឹកប្រាក់រាប់មុឺនដុល្លារ....

គួរឲ្យសោកស្ដាយ! លោកអុឹម ជីវ៉ា ត្រូវបានចោរចូលលួចទ្រព្យសម្បត្តិអស់ទឹកប្រាក់ចំនួន ១២០០០ដុល្លារ (មួយមុឺនពីរពាន់ដុល្លារ) ទូរស័ព្ទ២គ្រឿង 11 Pro Max និង 12 Pro Max កាលពីយប់វេលាម៉ោងប្រហែល ៤: ០០នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅគេហដ្ឋានរបស់លោកផ្ទាល់តែម្តង។

លោកអ៊ឹម ជីវ៉ា បានប្រាប់សារព័ត៌មានBMK hot news ឲ្យបានដឹងថា : ក្នុងទូរស័ព្ទរបស់គាត់សុទ្ធតែឯកសារសំខាន់ៗ ប្រសិនបេីម្ចាស់ទីតាំងទិញ-លក់ ទូរស័ព្ទណាបានទិញប៉ះទូរស័ព្ទគាត់ដែលក្រុមចោរយកទៅលក់សូមជួយទាក់ទងគាត់ផង គាត់និងទិញយកវិញព្រោះក្នុងនោះសុទ្ធតែឯកសារសំខាន់ៗដែលគាត់ត្រូវការជាចាំបាច់។

លោកអ៊ឹម ជីវ៉ា ក៏សំណូមពរដល់អាជ្ញាធរសូមជួយស្វែងរកក្រុមចោរដែលបានចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះគាត់មកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន។

Previous Post Next Post