គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អុញនោះ ! ថ្ងៃទិវាជ័យជម្នះ ៧មករា បែរជាឯកឧត្តម ហ៊ាង រតនា ធ្វើរឿងមួយដែលមិននឹកស្មានដល់…

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រទី០៧ ខែមករា ឆ្នាំ២០២២ ត្រូវនិងថ្ងៃទិវាជ័យជម្នះ ៧មករា លោក ហ៊ាង រតនា បានធ្វើរឿងមួយសម្រាប់ប្រជាពលរដ្ឋដែលខ្វះខាតចំនួន ២៧គ្រួសារ ដែលរស់នៅភូមិស្នាមពុក ឃុំវាលពុង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

លោកហ៊ាង រតនា បានប្រាប់សារព័ត៌មានឲ្យដឹងថា មូលហេតុដែលលោកធ្វេីការចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតនេះគឺព្រោះតែថ្ងៃ ៧មករា នេះគឺជាថ្ងៃកំណើតទី ២ របស់លោក ព្រោះតែមានថ្ងៃ៧មករា ទេីបមានលោកដល់សព្វថ្ងៃនេះ។

គួររំលឹកថាថ្ងៃ៧មករា ឆ្នាំ២០២២នេះ គឺជាថ្ងៃជ័យជម្នះគម្រប់ខួប៤៣ ឆ្នាំ និងជាប្រវត្តិសាស្ត្ររបស់ប្រជាពលរដ្ឋកម្ពុជា លេីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសង្គ្រោះជាតិឲ្យរស់រានមានជីវិតទ្បើងវិញទាន់ពេលវេលា និងបញ្ចប់សម័យកាលដ៏ខ្មៅងងឹតមួយនេះ។

អំពើល្អរបស់លោក ហ៊ាង រតនា នេះស្តែងឲ្យឃេីញពីចិត្តសប្បុរសធម៌ពិតប្រាកដមែន អំពេីល្អរបស់លោក ហ៊ាង រតនា ពិតជាមិនសាបសូន្យនោះទេ! លោកហ៊ាង រតនា តារាសម្តែង និងជាសប្បុរសជននោះទេ លោកក៏ជាសមាជិកសមាសភាពក្រុមការងារចល័តនៃក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ប្រចាំខេត្តបាត់ដំបង និង ខេត្តព្រៃវែង និង ទីជាទីប្រឹក្សា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទៀតផងដែរ។

យ៉ាងណាម៉ិញគេសង្កេតឃើញថាសកម្មភាពរបស់ លោកហ៊ាង រតនា បានធ្វើកន្លងមកជាមួយរាជរដ្ឋាភិបាល មានដូចជា៖ ចូលរួមចំណែកថវិការនូវ យុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវិដ-១៩, មន្ទីរពេទ្យគន្ធបុប្ផា , មណ្ឌលកុមារកំព្រា , ទីវត្តអារាម, និងបណ្តាខេត្តនានា ដែលមានបងប្អូនពលរដ្ឋកំពុងជួបការលំបាក។

ទាំងអស់នេះស្តែងឲ្យឃេីញពីចិត្តសប្បុរសធម៌ ឆន្ទះ របស់ ពិតប្រាកដរបស់លោក ហ៊ាង រតនា ដែល ជានិច្ចកាលតែងតែបើកចិត្តទូលាយទទួលយកកុសល ផលបុណ្យដែលបាន ធ្វើនាំមុខគេរហូតមក៕

Previous Post Next Post