គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ខ្មាន់កាំភ្លើងបាញ់ប្រហារជាង១០គ្រាប់ផ្តាច់ជីវិតជនជាតិចិនម្នាក់ស្លាប់ក្នុងរថយន្ត ...

រាជធានីភ្នំពេញ​ ៖ សាហាវណាស់​! បេីកទ្វាររថយន្តបាញ់ប្រហារបុរសជនជាតិចិនម្នាក់ ជាង១០គ្រាប់​ ដោយមិនដឹងមូលហេតុ​ បណ្ដាលឲ្យស្លាប់ក្នុងកាប៊ីនរថយន្ត RANGE ROVER​ និងនារីជនជាតិចិនម្នាក់ទៀតរងរបួស ហេីយខ្មាន់កាំភ្លេីងបានឡេីងជិះម៉ូតូគេចខ្លួនបាត់ស្រមោល​ ។ ហេតុការណ៍បាញ់ប្រហារខាងលេីនេះ​ កេីតឡេីងកាលពីវេលាម៉ោង១១:១០នាទីយប់​ ថ្ងៃទី៩ ខែមករា​ ឆ្នាំ២០២២ នៅចំណុចមុខច្រកចេញចូលខុនដូរមួយកន្លែង​ ក្រោយផ្សារKC ឬក្រោយស្នាក់ការប៉ុស្តិ៍នគរបាលកាកាបទី២​ ស្ថិតតាមផ្លូវបេតុងមុខវត្តតាំងកសាង(ខាងជេីង) ក្នុងភូមិចំការឪឡឹក២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។

បុរសរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារបណ្ដាលឲ្យស្លាប់​ និងនារីដែលរងរបួស​ គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយ​ ដឹងត្រឹមតែជា​ជនជាតិចិន​ វ័យប្រហែល៣០ឆ្នាំប៉ុណ្ណោះ​ ។

សាក្សីដែលជាអ្នកឃេីញហេតុការណ៍​សុំមិនបញ្ចេញឈ្មោះ​ បានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេឃេីញរថយន្តមួយគ្រឿង​ ម៉ាក RANGE ROVER ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 2W-8261 បេីកបរដោយបុរសជនជាតិចិនរងគ្រោះ និងអ្នករួមដំណេីរជានារីជនជាតិចិនម្នាក់ទៀត បានបេីកចូលមកឈប់មុខច្រកចេញចូលខុនដូរកេីតហេតុខាងលេី ដេីម្បីរងចាំសន្តិសុខបេីក​ប៉ារាស់ចូលទៅខាងក្នុង ស្រាប់តែលេចមុខបុរសជនសង្ស័យម្នាក់(ខ្មាន់កាំភ្លើង) រត់​សំដៅទៅបេីកទ្វាររថយន្តរបស់ជនរងគ្រោះ​ ឃេីញដូច្នេះជនរងគ្រោះក៏បានព្យាយាមបេីករថយន្តបម្រុងគេចខ្លួនទៅបុកប៉ារ៉ាស់និងសសរអាគារខុនដូរ ទេីបត្រូវជនសង្ស័យដកកាំភ្លេីង​បាញ់ប្រហារ​ជនរងគ្រោះ​ជាច្រេីនគ្រាប់​ ចំដៃនិងខ្លួនប្រាណ​ជាច្រេីនគ្រាប់ បណ្ដាលឲ្យស្លាប់ក្នុងកាប៊ីនរថយន្តតែម្ដង ចំណែកនារីជនជាតិចិនដែលរួមដំណេីរជាមួយនោះ​ ក៏ត្រូវគ្រាប់កាំភ្លេីង១គ្រាប់ដែរទំនងជាផ្លាតចំក្រោមផ្សិត បណ្ដាលឲ្យរងរបួសផងដែរ​​ ។ បន្ទាប់ពីបាញ់ប្រហារទៅលេីជនរងគ្រោះបណ្ដាលឲ្យស្លាប់រួច បុរសជនសង្ស័យ(ខ្មាន់កាំភ្លេីង)នោះបានរត់ឡេីងជិះម៉ូតូមិនស្គាល់ម៉ាកមួយគ្រឿង គេចខ្លួនចេញទៅបាត់ស្រមោលតែម្ដង ។

ករណីផ្ទុះអាវុធ បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសនេះ ក្រុមការងារ​អង្គភាពសារព័ត៌មាន យេីងមិនទាន់ទទួលបានការអះអាងណាមួយថា​ ជាករណីប្លន់យកទ្រព្យសម្បត្តិ ឬជាករណីគំនុំ​នោះទេ ព្រោះក្រោយពេលកេីតហេតុ​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រួមទាំងកម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ​ កំពុងចុះធ្វេីការត្រួតពិនិត្យមេីល​កាមេរ៉ាសុវត្ថិភាពនៅជុំវិញកន្លែងកេីតហេតុ​ ដេីម្បីកំណត់មុខសញ្ញា​ជនសង្ស័យដែលជាខ្មាន់កាំភ្លេីង ដើម្បីឈានដល់ការឃាត់ខ្លួនបន្តតាមជំនាញ​របស់សមត្ថកិច្ចផងដែរ​ ៕ អត្ថបទរូបភាព​ បងម៉េង​

Previous Post Next Post