គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ឆេះផ្ទះ៣ល្វែងបណ្តាលឲ្យនារីស្រស់ស្អាតម្នាក់បាត់..បង់..ជីវិតនឹង២នាក់ទៀតរងរបួស ....

ភ្នំពេញ ៖ នារីវ័យប្រហែល២៦ឆ្នាំម្នាក់ បានរងគ្រោះរហូតបាត់បង់ជីវិត និងមនុស្ស២នាក់ទៀត រងរបួស ក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆេះផ្ទះ៣ល្វែង កាលពីវេលាម៉ោង ៣និង៤៥នាទីទៀបភ្លឺ ឈានចូល ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុច បុរីសម្បតិ្តមាស ភូមិបឹងសាឡាង ក្រុម១ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង ៣ និង៤៥នាទីទៀបភ្លឺ ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២នេះ ។

នារីដែលបាត់បង់ជីវិតនោះមានឈ្មោះ លក្ខ នៅក្នុងហ្វេសបុកឈ្មោះ អាមុី អាយុប្រហែល២៦ឆ្នាំ ជាអាជីវករលក់ខោអាវ នៅផ្សារអូឡាំពិក ។

សមត្ថកិច្ចឱ្យដឹងថា លំនៅដ្ឋានដែលរងការឆាបឆេះនោះ ជាប្រភេទផ្ទះល្វែងទំហំ ៤ម៉ែត្រគុណនឹង១៦ម៉ែត្រ ហើយអគ្គិភ័យបានផ្តើមចេញពីផ្ទះឈ្មោះ ភុក ប៉ាវ ភេទប្រុស អាយុ៦៣ឆាំ្ន មុខរបរមន្រី្តក្រសួងអប់រំ បានខូចខាតទាំងស្រុង និងរាលដាលដល់លំនៅដ្ឋាន ក្បែរខាង២ល្វែង បង្កឱ្យឆេះផ្ទះ ឆេះរថយន្ត១គ្រឿង និងនារីម្នាក់បានបាត់បង់ជីវិតផងដែរ ។

សមត្ថកិច្ចបានចុះអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង បានទប់ស្កាត់គ្រោះ អគ្គិភ័យនេះរលត់ទាំងស្រុង នៅម៉ោង៥ និង៣០នាទីព្រឹកព្រលឹម ថ្ងៃខែឆ្នាំដដែល ។ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការឆាបឆេះនេះនៅឡើយនោះទេ កំពុងស្រាវជ្រាវបន្ថែម៕

Previous Post Next Post