គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

មេល្អ ! លោកអភិបាលខណ្ឌពោធិ៍សែនជ័យនឹងលោកអធិការខណ្ឌបានអញ្ជើញចុះសាកសួរសុខទុក្ខមន្តី្រក្រោមឱវាទដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីពេទ្យ ...

ភ្នំពេញ៖ដោយ​មាន​ការ​អនុញ្ញាត​ពី​ ឯក​ឧត្ដម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ឯក​ឧត្តម​ ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការរង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ឯក​ឧត្តម​ ហែម​ ដារិទ្ធ​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ ​នៅ​ព្រឹក​ថ្ងៃ​ ព្រហស្បតិ៍​​ ទី​​ ​២៧​ ខែ​ មករា​ ឆ្នាំ២០២២នេះ​​ បាន​អញ្ជេីញចុះ​សួរសុខទុក្ខដល់​ លោក​អនុសេនីយ៍​ឯក​ ផេង​ ចាន់ថុន នាយ​រង​ប៉ុស្តិ៍​(របួសជើងដេរចំនួន០៨ថ្នេរ)។ទី​២)លោក​អនុសេនីយ៍​ឯក​ សោម​ ណារ៉ាន់​ មន្ត្រី​ (របួសរយះចង្ការធ្ងន់ធ្ងរដេរចំនួន១៤ថ្នេរបាក់ធ្មេញអស់ចំនួន៤​គ្រាប់​)។ ទី​៣)លោក​អនុសេនីយ៍​ត្រី ប៉ែន ដារ៉ាហុងឡេង​ មន្ត្រី​ (របួសអស់ជង្គង់នឹងប្រអប់ដៃ) 

 ​ដែលកំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ខណៈ​​ដែល​កំពុង​បំពេញ​ភារកិច្ច​ចេញ​ល្បាត​ពួន​ស្ទះ​បង្ក្រាប​បទល្មើស។ ​ ក្នុង​នោះ​ លោក​ អភិបាល​ និង​ លោក​ អធិការ​ ​ក៏បាននាំយក​ផ្លែ​ឈើ​ ភេសជ្ជៈ​ និង​ថវិកាមួយ​ចំនួន​ ដេីម្បីជួយសម្រួលដល់ការសម្រាកព្យាបាល​ ជាពិសេស​លេីកទឹកចិត្ត​ដល់​អ្នក​ជំងឺ​អោយបាន​​ឆាប់​ជាសះស្បើយផងដែរ​ ៕

Previous Post Next Post