គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

រថយន្ត ១គ្រឿង ពេលបើកឡើងភ្នំបូកគោ​ ស្រាប់តែឆេះនៅសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ ...

កំពត​ : រថយន្ត ១គ្រឿង ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ កាលពី ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក.ព ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៣និង១០នាទី នៅ តាម​បណ្តោយ​ផ្លូវជាតិលេខ៣២ ផ្លូវឡើងភ្នំបូកគោ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។

បើតាមរបាយការណ៍ពីប៉ូលិសបានឲ្យដឹងថា : រថយន្តម៉ាកកាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២S ៣៧៤៥ មានទិសដៅពីក្រោមឡើងទៅលើភ្នំបូកគោ លុះដល់កន្លែងកើតហេតុបានឆ្លងភ្លើងបណ្ដាលឱ្យឆេះតែម្ដង ។ ករណីនេះរថយន្ត​ពន្លត់​អគ្គិភ័យ របស់ក្រុមហ៊ុន អូតែលសុខា បាន​ចុះ​មក​អន្តរាគមន៍​ បាញ់ពន្លត់​អគ្គិភ័យ​នេះផងដែរ​ ។

របាយការណ៍បានបញ្ជាក់ថាទៀតថា : អ្នកបើបររថយន្ដឈ្មោះ ចាប ផាង ភេទ​ ប្រុស អាយុ៦៤​ ឆ្នាំ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវមិនមានរបួសនិងអ្នករួមដំណើរមួយនាក់ ឈ្មោះ ភឹម សាវុធ ភេទ​ប្រុស អាយុ​៦៥​ ឆ្នាំ រស់នៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ខេត្តតាកែវ មិនមានរបួស ។

ក្រោយកើតហេតុ រថយន្តដែលឆេះត្រូវបាន​កម្លាំង​ជំនាញទាក់ទងឡានស្ទួច ដើម្បីស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបូកគោ ៕

Previous Post Next Post