គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ផឹកស៊ីស្រវឹងយកកាំភ្លើងបាញ់មេឃ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន..

កណ្តាល៖នគរបាលម្នាក់និងបក្ខពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីផឹកស៊ីស្រវឹងយកកាំភ្លើងបាញ់មេឃចំនួន២គ្រាប់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ចំថ្ងៃឆ្លងឆ្នាំ នៅចំណុចមុខស្ថានីយប្រេងរបស់ឈ្មោះ ម៉ាន់ ពិសី នៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា : ជនសង្ស័យ ឈ្មោះ ផាន់ ហ៊ុយហា ក់ អាយុ២៦ឆ្នាំ មុខរបរជានគរបាលតែមិនបញ្ជាក់អង្គភាពណាឡើយ មានទីលំនៅផ្ទះលេខ៨២ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង ឈ្មោះ ម៉ៅ ជីវិន អាយុ៣២ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅផ្ទះលេខ២៩ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមដំណើររឿង គឺ ជនសង្ស័យទាំង២នាក់ បានធ្វើដំណើរតាមរថយន្តមួយគ្រឿងម៉ាក Lexus RX400h ពាក់ផ្លាកលេខ ភ្នំពេញ 2AB-5368 មានក្មេងរួមដំណើរចំនួន២នាក់មកពីកម្មវិធីឆ្លងឆ្នាំនៅចំណុចដីឡូតិ៍ភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល ដោយឈ្មោះផាន់ ហ៊ុយហាក់ ជាអ្នកបើកបរ ។

ពេលមកដល់ចំណុចកើតហេតុ ប្រជាពលរដ្ឋដែលជាម្ចាស់ស្ថាននីយប្រេងបានឃើញរថយន្តជនសង្ស័យបាញ់កាំភ្លើងចំនួន២គ្រាប់ឡើងលើមេឃ ហើយក៏បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ច ។

ក្រោយទទួលបានព័ត៌មានភ្លាម , សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម បានដាក់កម្លាំងគ្រប់បណ្ដាប៉ុស្តិ៍តាមដងផ្លូវ ដើម្បីឃាត់រថយន្តមួយគ្រឿងរបស់ជនសង្ស័យនេះ ។ ពេលរថយន្តជនសង្ស័យ មកដល់ចំណុចជិតស្ពានព្រែកដូនកឹម បានឃើញរថយន្តស៊ីរ៉ែនរបស់សមត្ថកិច្ចក៏បត់រថយន្តត្រឡប់ក្រោយវិញបើកគេច ទើបសមត្ថកិច្ចបានបើករថយន្ដដេញតាមរហូតមកដល់ចំណុចផ្លូវបេតុងក្នុងភូមិពាមតាឯកដល់ផ្លូវទាល់ទើបរថយន្តជនសង្ស័យមិនអាចបន្តទៅមុខរួចក៏ឈប់នៅទីនោះ ។

សមត្ថកិច្ចបានត្រួតពិនិត្យក្នុងរថយន្តពុំឃើញអាវុធឡើយហើយបាននាំជនសង្ស័យមកសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ម៉ៅ ជីវិន បានសារភាពថាគេពិតជាបានបាញ់អាវុធខ្លីចំនួន២គ្រាប់ឡើងទៅលើចេញពីក្នុងឡានកំពុងបើកនៅចំណុចមុខស្ថានីយ៍ប្រេង ដោយអាវុធខ្លីនេះជាអាវុធរបស់ខ្លួនគេផ្ទាល់ដែលបានទិញពីមនុស្សម្នាក់មិនស្គាល់ឈ្មោះ ហើយរថយន្តរបស់គេបានបើកសំដៅទៅកំពុងចម្លងអរិយក្សត្រ ។

បញ្ហានេះ កាលពីល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២២ អ្នកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យទាំង២នាក់ ដាក់ពន្ធនាគារ រួចហើយ ពីបទ «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និង ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត» តាមមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ និង មាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និង គ្រាប់រំសេវ ៕

Previous Post Next Post