គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

រថយន្តដាច់កង់បណ្តាលឲ្យធ្លាយទុយោរប្រេងហូរពេញផ្លូវអស់រាប់រយលីត្រ ..

ភ្នំពេញ: រថយន្តដឹកប្រេងម៉ាស៊ូតចំណុះ ១៦០០០លីត្រ របស់ក្រុមហ៊ុន សាវីម៉ិច បានដាច់ក្បាលរ៉ូមីណេបង្ហូរប្រេង បន្ទាប់ពីរថយន្តដាច់កង់ក្រោយចំហៀងខាងស្តាំ ហើយកង់រថយន្តបាន រត់ទៅបុក ម៉ូតូបុរសម្នាក់ជិះឌុបលក់កាំបិតពូថៅ រងការខូចខាតម៉ូតូ និងអ្នកម្ចាស់ម៉ូតូរងរបួសស្រាល ចំណែកប្រេងម៉ាស៊ូតហូរពាសពេញផ្លូវត្រូវបានប្រជាពលរដ្ឋនាំគ្នាយក កានមកដួល បានយ៉ាងច្រើនកានដោយមិនគិតពីហានិភ័យអ្វីឡើយ ។

ក្នុងករណីនេះបានកើតឡើង កាលពីវេលាម៉ោង ១០និង២០នាទី ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នេះនៅចំណុចខាងកើតគល់ស្ពានលីយ៉ុផាត ស្ថិតក្នុង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពពីអ្នកឃើញហេតុការណ៍បានអោយដឹងថា : គេឃើញរថយន្តម៉ាក ISUZU ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3A-9368 ជារថយន្តដឹកប្រេងរបស់ក្រុមហ៊ុន សាវីម៉ិច បានបើកឡើងស្ពានលីយ៉ុងផាត់ ក្នុងទិសដៅពីលិចទៅកើត ខណះមកដល់ចំណុតក្បាលស្ពានខាងកើត រថយន្ក បានដាច់កង់ក្រោយចំហៀងខាងស្តាំ រត់ទៅបុកម៉ូតូបុរសម្នាក់ឌុបលក់កាំបិតពូថៅ ខូចខាតម៉ូតូ និងអ្នកម្ចាស់ម៉ូតូរងរបួសស្រាល ភ្លាមៗនោះរថយន្តបានស្រុតផ្នែកខាងស្តាំបុកទៅនឹងថ្នល់ បណ្តាលអោយបាក់ក្បាលបិតបើកបង្ហូរប្រេង ហូរប្រេងរាប់ពាន់លីត្រ ពាសពេញផ្លូវត្រូវបានប្រជាពលរដ្ឋនាំគ្នាយកកាន មកដួស បានយ៉ាងច្រើនដោយមិនគិតពីគ្រោះថ្នាក់អ្វីសោះ ។ បុរសអ្នកលក់កាំបិត មានឈ្មោះ ឡុង ចាន់ចាវ អាយុ២៥ឆ្នាំ ស្នាក់នៅតាមវត្ត មានស្រុកកើត ស្រុកស្រីសន្ឋរ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកសង់កូរ៉េពណ៍ក្រហម។

ក្រោយកើតហេតុ អ្នកបើកបរបានប្រើមធ្យោបាយដើម្បីទប់ប្រេងដែលហូរចេញ និងបានទាក់ទងក្រុមហ៊ុនអោយយករថយន្តមកផ្ទេរប្រេងចេញពីរថយន្ត ក្នុងហេតុការណ៍គេឃើញវត្តមាន សមត្ថកិច្ចមូលដ្ឋាន ចុះជួយអន្តរាគមន៍ និងហាមឃាត់ប្រជាពលរដ្ឋ មិនអោយដួសប្រេងបន្តទៀតព្រោះខ្លាចមានហានិភ័យកើតឡើងជាយថាហេតុ។ ក្នុងនោះផងដែរគេឃើញវត្តមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ១គ្រឿង និង រថយន្តរបស់ទីក្រុងជ្រោយចង្វារ OCIC៣គ្រឿង មកឈរជើងនៅកន្លែងហេតុដើម្បីការពារបង្ការក្រែងលមានការឆេះរាលដាលដោយប្រការណាមួយជាយថហេតុ និងបាញ់ទឹកលាងផ្លូវផងដែរ។ ក្នុងហេតុការណ៍រថយន្តដាច់កង់នេះពុំ បណ្តាលអោយនរណាម្នាក់រងរបួសនោះទេ៕

Previous Post Next Post