គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ចាប់បាន​ហើយប្ដីអារ កសម្លាប់ប្រពន្ធ​នៅសៀមរាប ក្រោយរត់គេចខ្លួនមកដល់ភ្នំពេញ..

សៀមរាប : តាមសេចក្តីរាយការណ៍ពីបណ្តាញព័ត៌មានបានឱ្យដឹងថា : បុរសជនសង្ស័យជាប្ដី ដែលបានអារ.ក សម្លាប់ប្រពន្ធ នៅក្បែរផ្សារដើមក្រឡាញ់ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន នៅរាជធានីភ្នំពេញ បន្ទាប់ពីរត់គេចខ្លួនបានមួយថ្ងៃ។

សូមជំរាបថា ជនរងគ្រោះក្នុងករណីឃាតកម្ម ដែលត្រូវប្ដីអារ.ក សម្លាប់សង្ស័យផ្ដើមចេញពីភ្លើងប្រចណ្ឌ ខណៈស្ត្រីរូបនេះ មានកូនប្រុសស្រី ៤ នាក់ ធ្វើការនៅភោជនីយដ្ឋាន។

ជនរងគ្រោះ​មាន ឈ្មោះ សូ​ច​ន្ធី ភេទ​ស្រី អាយុ​ប្រហែល​៤០​ឆ្នាំ ចំណែកបុរសជាប្ដី​ឈ្មោះ ធួ​ក​ ឈា​ត អាយុ​ ៤៣​ឆ្នាំ មុខ​របរ រត់​ម៉ូតូ​កង់​បី។

ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង ១៣៖០០ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១នេះ នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុងសៀមរាប ខេត្តសៀមរាប៕

Previous Post Next Post