ភ្នំពេញ ៖ ទីបំផុត ! សារជាតិលោកគ្រូជោគជ័យ ឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) ជំនាញបោក ឈានដល់តាំងខ្លួនជាមេធាវី បង្វក់ស្ត្រីម្នាក់អោយផ្តល់ទ្រព្យ ទាំងលង់សំដី ចេតនាទុច្ចរិត ជាប់ខ្នោះសមត្ថកិច្ចតាមបំណងអំពើល្មើសច្បាប់ ក្នុងបណ្តឹងព្រហ្មទណ្ឌ ជនរងគ្រោះ ឈ្មោះ ជា ចាន់តុលា ។
សារព័ត៌មានយើង បានទទួលពាក្យបណ្តឹងមួយ ចោទលើលោកគ្រូជោគជ័យ ខាងបោក ដោយបញ្ជាក់ដើមបណ្ដឹងថា ខ្ញុំបាទឈ្មោះ ជា ចាន់តុលា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៩១ សេអ៊ឺ២ ផ្លូវ១៣៨ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់ដូរ។
សូមគោរពជូនចូល លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្មវត្ថុ: សុំប្ដឹងឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ សញ្ញាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ៥៤”ផ្លូវលេខ៥៨៨ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើ សកម្មភាពតាំងខ្លួនជាមេធាវី រារាំង និងញុះញង់ឱ្យឈ្មោះ ស៊ាន ធារី និងបុគ្គលិករបស់ហាងឈ្មោះ V SHOP CAMBODIA យកសំលៀកបំពាក់ក្នុងហាង ទូដែក វេរប្រាក់ ចេញពីគណនីធនាគារ និងផ្ទេរកម្មសិទ្ធិផ្ទះរបស់ ខ្ញុំបាទនិងឈ្មោះ ស៊ាន ធារី ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូន លោក មេត្តាជ្រាបថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានលួចមានទំនាក់ទំនងជាមួយ ឈ្មោះ ស៊ាន ធារី ដែលត្រូវជាប្រពន្ធរបស់ខ្ញុំបាទ(អនីតិសង្វាស) ដោយបង្គាប់ឱ្យឈ្មោះ ស៊ាន ធារី យកទូដែក ចេញពីផ្ទះរបស់ខ្ញុំបាទ ផ្ទេរប្រាក់ចេញពីគណនីធនាគាររបស់ឈ្មោះ ស៊ាន ធារី ដែលប្រាក់នេះគឺជាប្រាក់ដែលបាន មកពីការរកស៊ីជាមួយគ្នា និងឱ្យឈ្មោះ ស៊ាន ធារីផ្ទេរកម្មសិទ្ធិផ្ទះដែលខ្ញុំបាទ និងឈ្មោះ ស៊ាន ធារី បានទិញរួមគ្នា និងបានផ្ញើរសារបង្គាប់ឲ្យឈ្មោះ ស៊ាន ធារី ដកឈ្មោះខ្ញុំបាទចេញពីគ្រុបការងារ និងបណ្ដេញខ្ញុំបាទចេញលែងឲ្យ ធ្វើការងារបន្តទៀត ហើយថែមទាំងប្រាប់ឲ្យ ស៊ាន ធារី ផ្លាស់ប្តូរសោរទ្វារផ្ទះលែ្វងមិនឲ្យខ្ញុំបាទចូលស្នាក់នៅបានដោយ ពុំបានផ្ដល់ដំណឹងឲ្យខ្ញុំបាទបានដឹងឡើយ ។
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលខ្ញុំបាទទៅហាងលក់សំលៀកបំពាក់ឈ្មោះ V SHOP CAMBODIA ដែលមាន ទីតាំងស្ថិតនៅផ្ទះលេខC13 C15 ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ ដើម្បីប្រាប់បុគ្គលិកហាងកុំឱ្យយកសំលៀកបំពាក់ទាំងអស់នោះចេញពីហាង ដោយមានសមត្ថកិច្ច ជួយសម្របសម្រួល និងណែនាំដល់បុគ្គលិកទាំងអស់នោះ ស្រាប់តែឈ្មោះ ស៊ាន ធារ៉ា ជាបុគ្គលិកហាង បានហៅ វីដេអូខលទៅឈ្មោះ ស៊ាន ធាវី ដើម្បីបញ្ជាក់ និងទាមទារយកអីវ៉ាន់ចេញ ពេលដែលកំពុងនិយាយ ស្រាប់តែ ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានចូលមកនិយាយសាកសួរ ទៅសមត្ថកិច្ចដែលកំពុងណែនាំ និង បង្ហាញឯកសារមួយចំនួនមកកាន់សមត្ថកិច្ច ពេលនោះផងដែរ សមត្ថកិច្ចបានសួរនាំទៅឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក(Bun Park) ថាមានតួនាទីជាអ្វីនៅក្នុងរឿងនេះបានជាអ្នកហ៊ានអះអាង និងសួរនាំសមត្ថកិច្ចដូច្នេះ ពេល នោះ ដោយមានការបញ្ជាក់ជាច្រើនដងពីសមត្ថកិច្ចឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានឆ្លើយ អះអាងថាខ្លួន គឺជាមេធាវីតំណាងឱ្យឈ្មោះ ស៊ាន ធារី បន្ទាប់មកសមត្ថកិច្ចក៏ស្នើសុំឱ្យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) និងឈ្មោះ ស៊ាន ធារី មកហាង ដើម្បីធ្វើការសម្របសូម្រួល តែឈ្មោះ ស៊ាន ធារី និងឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) មិនមកជួបដោះស្រាយជាមួយខ្ញុំបាទឡើយ ។
ដើមបណ្តឹងសំណូមពរ សមត្ថកិច្ចមានវិធានការទៅលើឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) តាមនីតិវិធីច្បាប់ ដើម្បីកុំឲ្យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) នេះបង្កការខូចខាត ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និង កិត្តិយសរបស់ខ្ញុំបាទបន្តទៅទៀត ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើនេះសូម លោកមេត្តាទទួលយកពាក្យបណ្តឹងរបស់ ខ្ញុំបាទដោយក្តីអនុគ្រោះ។
សូមបញ្ជាក់ថា លោកគ្រូជោគជ័យ មានឈ្មោះថា ប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) ជា ម្ចាស់ក្រុមហ៊ុន ឈ្មោះថា Camazoon Phzar WEread ។ ពាក់ព័ន្ធករណីនេះ សារព័ត៌មានមិនទាន់សុំការបំភ្លឺបានទេ លោកគ្រូជោគជ័យ ខាងបោក ៕