គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អ្នកនាំពាក្យស្នងការថា : ករណីចោរចូលប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវមុីបាត់ខ្សែក៣ខ្សែប៉ុណ្ណោះមិនមែនអស់រាប់លានដុល្លារនោះទេ ...

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​សាន សុខ​សីហា​បានបញ្ជាក់​ប្រាប់បណ្តាញសារព័ត៌មាន B.M.K.Hotnews ឲ្យដឹង​ថា : ទាក់ទង​ទៅនឹង​ជន​មិន​ស្គាល់មុខ​មួយក្រុម​ចូល​ប្លន់​ផ្ទះ​លោកស្រី អ៊ា​ន សៀវ​ម៉ី គឺ​មិន​មានការ បាត់​បង់លុយ​រហូតដល់​ប្រាំបួន​ឬ ១០​លាន​ដុល្លារ ដូច​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​នោះទេ​។​

​ករណី​ប្លន់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០:៥០​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្មាំ​២០២១ នៅ​ចំណុច​ផ្ទះ​វីឡា​លេខ​V01 ស្ថិតក្នុង​ភូមិ​គោគ​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​លោក​សាន សុខ​សីហា បាន​បញ្ជាក់ថា មាន​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ទាក់ទង​ករណី​មាន​មនុស្ស​មួយក្រុម បាន​ចូល​ប្លន់​ទ្រព្យសម្បត្តិ នៅផ្ទះ​លោកស្រី អ៊ា​ន សៀវ​ម៉ី ដោយបាន​ប្លន់​យកលុយ និង​គ្រឿង​អ​ល​ង្ក​ការ សរុប ចំនួន​១០​លាន​ដុល្លារ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើការ​បដិសេធ​ចំពោះ​ការចុះផ្សាយ​ពី​ការបាត់​ដ៏​ច្រើន​លើសលុប​នេះ​និង​សូម​បញ្ជាក់ជូន​សារ​ធា​រណ​:​ជន​ទាំងអស់​ឱ្យបាន​ជ្រាបថា​នៅពេលដែល​សមត្ថកិច្ច​ចម្រុះ​កំពុងតែ​ធ្វើ​ការសាកសួរ​និង​ស្រាវជ្រាវ​ឱ្យបាន​ច្បាសលាស់​លើ​ករណីនេះ​។​ជាក់ស្តែង​តាម​ចម្លើយ​ជនរងគ្រោះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា មិនមាន​ការបាត់បង់​លុយ​ឡើយ គឺ​បាត់​តែ​ខ្សែ​ក បី​ខ្សែ តែប៉ុណ្ណោះ ។

​ជាមួយគ្នានេះ​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សូម​អរគុណ​ដល់​សារព័ត៌មាន​ទាំងឡាយ​តែងតែ​សហការ​បាន​យ៉ាង​ល្អ​ក្នុង​ផ្សព្វផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ និង​មាន​ប្រភព​ច្បាស់លាស់​ពី​អ្នកនាំពាក្យ ហើយក៏​សូម​សំណូមពរ ដល់​សារព័ត៌មាន​មួយចំនួន​សូម​ធ្វើការ​ស្រាវជ្រាវ ឱ្យបាន​ច្បាស់លាស់​ជាមុនសិន មុននឹង​ធ្វើការ​ចុះផ្សាយ ចៀសវាង​ធ្វើឱ្យមាន​ភាពច្របូកច្របល់ ជាពិសេស​បំប៉ោង​សភាពការណ៍ ជាដើម ។

​អ្នកនាំពាក្យ​បន្តថា ពេលនេះ​សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​លើករ​ណី​នេះហើយ ។

Previous Post Next Post