គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

មហារន្ធត់ ! មនុស្សក្នុងរថយន្តមានគ្នា៧នាក់បានស្លា.ប់ទាំងអស់ព្រោះតែ ...

កំពត : សេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា : យ៉ាងហោចណាស់ក៍មានមនុស្សចំនួន៧នាក់ បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចណ៍ដ៍គួរឲ្យរន្ធត់មួយ ដោយសារមូលហេតុក្រឡាប់រថយន្តនៅលើផ្លូវ៤១ ក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅវេលាម៉ោង២និង៤៥រសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។

ប្រភពព័ត៌មានបានឲ្យ BMK ដឹងថា : រថយន្តរបស់ជនរងគ្រោះ បានធ្វើដំណើរពីទិសដៅពីកើតមកលិច បើកបរក្នុងល្បឿនយ៉ាងលឿន ភ្លាមៗនោះបណ្តាលឱ្យបែកកង់រថយន្តរួចក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹកបណ្តាលឱ្យមនុស្សនៅក្នុងរថយន្តទាំង៧នាក់ បានស្លាប់ទាំងអស់ មិនអាចជួយសង្គ្រោះបាននោះឡើយ ។

សូមជម្រាបផងដែរថា : ជនរងគ្រោះដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនេះ មានប្រុសចំនួន៤នាក់ ស្ត្រីចំនួន៣នាក់ក្នុងនោះក៍មាន កុមារីម្នាក់ផងដែរ ។ សម្រាប់សាកសពជនរងគ្រោះទាំង៧នាក់នេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើងនោះទេ ៕ សូមជួយស៊ែរដើម្បីឲ្យសាច់ញាត្តិសពបានដឹងផង !

Previous Post Next Post