គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

បញ្ជូនខ្លួនមេអាវុធហត្ថក្រុងក្រចេះ និងបក្ខពួកម្នាក់ទៀតទៅតុលាការ ក្រោយចាប់ខ្លួនពាក់ព័ន្ធប្រើអំពើហិង្សាលើកុមារី២នាក់ ដែលជាកូនឈ្នួលរបស់ខ្លួន...

ក្រចេះ ៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រចេះ និងបក្ខពួកម្នាក់ទៀត ដែលជាអាវុធហត្ថដូចគ្នានោះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីចាប់ខ្លួនក្រោយប្រើប្រាស់អំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃ ទៅលើកុមារី២នាក់ ដែលជាអ្នករស់នៅក្នុងផ្ទះរបស់ខ្លួន។

តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះរួចមក ជនដៃដល់ឈ្មោះ ទេព ហ៊ុយ អាយុ៤២ឆ្នាំ តួនាទីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ និងបក្ខពួករបស់ខ្លួនម្នាក់ទៀតឈ្មោះ គឹម សុវណ្ណរិទ្ធ ដែលជាអាវុធហត្ថដូចគ្នានោះ ត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

សូមជម្រាបថា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ លោក ទេព ហ៊ុយ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់វាយខ្នោះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រោយបុគ្គលរូប បានប្រើហិង្សា និងទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រីទាំង២នាក់ ដែលជាឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែក បក្ខពួកឈ្មោះ គឹម សុវណ្ណារិទ្ធ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣១ ខែតុលា។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការចំពោះជនល្មើសផ្សេងទៀត ដែលពាក់ព័ន្ធនៅក្នុងអំពើហិង្សា និងទារុណកម្មនេះថែមទៀតផង ពោលមិនលើកលែងឲ្យជាដាច់ខាត។ នាយឧត្តមសេនីយ៍ សៅ សុខា ចាត់ទុកថា ទង្វើបែបនេះជាពាល រឿងអសីលធម៌ និងមិនអាចទទួលយកបាននោះឡើយ ហើយនាយឧត្តមសេនីយ៍ ក៏មិនទុកឲ្យមានមន្រ្តីអាវុធហត្ថបែបនេះ នៅក្នុងជួរអង្គភាពទៀតឡើយ។

សេចក្ដីរាយការណ៍ផ្សេងទៀត បានបញ្ជាក់ថា ដើមចមដែលនាំឲ្យមេអាវុធហត្ថក្រុងក្រចេះ ប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើកុមារី ដែលជាកូនឈ្នួលនៅក្នុងផ្ទះនេះ គឺដោយសារកុមាររីទាំង២នាក់នេះ បានធ្វើឲ្យងាប់ឆ្កែមួយក្បាលនៅក្នុងផ្ទះរបស់ជនដៃដល់ ដែលជាហេតុនាំឲ្យជនដៃដល់កើតនូវការខឹងសម្បារតែម្ដង។ ក្រៅពីការប្រើប្រាស់អំពើហិង្សា ជនដៃដល់ក៏បានបង្ខំឲ្យកុមារីទាំង២នាក់នេះ ដេកឱបថ្នូរឆ្កែមួយយប់ និងចាប់បង្ខំឲ្យស៉ីអាចម៌ថែមទៀតផង។

យ៉ាងណាមិញ សម្រាប់ទង្វើអំពើហិង្សារបស់បុគ្គល ទេព ហ៊ុយ នេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បង្ហាញនូវការខឹងសម្បារ ថែមទាំងថ្កោលទោសយ៉ាងដាច់អហង្កា ព្រមទាំងអំពាវនាវដល់ស្ថាប័នតុលាការផ្ដន្ទាទោសបុគ្គលនេះតាមផ្លូវច្បាប់ជាធរមាន៕

Previous Post Next Post