គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ឃាត់ខ្លួនអធិការរងម្នាក់សង្ស័យពាក់ព័ន្ធអំពើឃាតកម្មសម្លាប់បងថ្លៃ កាលពីជាង២ខែមុន...

បាត់ដំបង : ក្រោយពីបានបើកការអង្កេតអស់រយៈពេលជាង០២ខែលើករណី«អំពើឃាតកម្ម»ដ៏ឃោរឃៅមួយ ដែលកើតឡើងនៅស្រុកគាស់ក្រឡ ទីបំផុត សមត្ថកិច្ចជំនាញស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះដាក សុខា មានតួនាទីជាអធិការរងស្រុកគាស់ក្រឡ ទទូលបន្ទុកផ្នែកគ្រឿងញៀន។

ជនសង្ស័យរូបនេះត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការខេត្តបាត់ដំបងធ្វើការឃាត់ខ្លួននិងដោះឯកសណ្ឋាននគរបាល
ជាតិហើយបញ្ជូលចូលទ្រុងនៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ក្រោយពីសង្ស័យមានការជាប់ពាក់ព័ន្ធទៅនឹងអំពើឃាតកម្ម(សម្លាប់បងថ្លៃរបស់ខ្លួន)កាលពីចុងខែសីហា កន្លងទៅនេះ នៅភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ពាក់ពន្ធ័និងសំណុំរឿងនេះ មន្ត្រីនគបាលនៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតអស់រយៈពេលជាង០២ខែ មកហើយបន្ទាប់ពីកើតហេតុ ទើបលេចចេញនូវតម្រុយនៃមុខសញ្ញាជនសង្ស័យ ដែលត្រូវជាប្អូនថ្លៃជនរងគ្រោះ ដែលមានតូនាទីជា«អធិការរងស្រុកគាស់ក្រឡ។

លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នងការនគរបាលខេត្តបាត់ដំបង ហាក់មានការស្ទាក់ស្ទើរក្នុងការផ្ដល់ព័ត៌មាន ពាក់ព័ន្ធនឹងការឃាត់ខ្លួនជនសង្ស័យ ដែលមានតួនាទីជាអធិការរងម្នាក់នេះ។

ប៉ុន្តែយ៉ាងណាក្ដី លោកសាត គឹមសាន បានថ្លែងប្រាប់អ្នកសារព័ត៍មានតាមទូរស័ព្ទយ៉ាងខ្លី
នៅព្រឹកថ្ងៃទី០៥ វិច្ឆិកានេះថា «ពិតជាឃាត់ខ្លួនលោកអធិការរងម្នាក់នេះមែន តែកំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយ» ។

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៨ ខែសីហា កន្លងទៅនេះ​ជនរងគ្រោះ ( សព ) ត្រូវបាន​សមត្ថកិច្ច​ស្រុក​គាស់ក្រឡ​ឃាត់ខ្លួន​ ដើម្បី​យកមក​ធ្វើការ​អប់រំ ជុំវិញ​ករណី​ហិង្សា​ក្នុង​គ្រួសារ។
ពេល​បញ្ចប់​សមត្ថកិច្ច​ក៏បាន​ឲ្យ​លោក​អធិការរង​ឈ្មោះ ដាក សុខា ដឹក​តាម​រថយន្ត​ព្រូស​ត្រឡប់ទៅផ្ទះ​វិញ​ទាំង​ដៃ​ជាប់​ខ្នោះ ព្រោះ​ដោយសារ​អធិការរង​រូបនេះ​ត្រូវជា​ប្អូនថ្លៃ ហើយក៏​ស្ងាត់​តាំងពី​ពេល​នោះមក​។​
​លុះ​នៅ​ថ្ងៃទី​៣១ ខែសីហា ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​មាន​ក្លិនស្អុយ ដែល​ត្រូវបាន​គេ​កប់​ក្នុង​ដី​តែ​មិន​ជិត​ដោយសារ​សព​មាន​សភាព​ហើយ​ទៅហើយ ក៏មាន​ការភ្ញាក់ផ្អើល​តែម្តង​៕

Previous Post Next Post