គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ក្តុកក្តួល ! បុរសម្នាក់មកលោតទឹកសម្លាប់ខ្លួននៅលើស្ពានគីហ្សូណា បន្សល់ទុកសំបុត្រ១សន្លឹក ...


កំពង់ចាម​ ៖​ បង្កការភ្ញាក់ផ្អើលដល់​ សមត្ថកិច្ចនៅម៉ោង២០និង៣០នាទីយប់ ថ្ងៃ​ទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នគរបាល​ប្រកាសផ្សព្វផ្សាយពត៍មានស្វែករកសាច់ញាតិ ឬបង​ប្អូនជនរងគ្រោះឈ្មោះ ខន ធារៈ​ បន្ទាប់​ពី​មកលោតទឹកសម្លាប់ខ្លួននៅចំណុចចន្លោះបង្គោលទី១០ និង ទី១១​ នៃទីតាំងស្ពានគីហ្សូណា​ ​ ដោយមិន​ ដឹងពីមូលហេតុ​ ។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការណ៍ជាមួយគោលដៅយាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ ហើយបានពិនិត្យឃើញថា​ ពិតជាករណីលោតទឹកសម្លាប់​ខ្លួន​ពិតមែន ព្រោះ​នៅទីនោះមានបន្សល់ទុក​មធ្យោបាយ ម៉ូតូ០១គ្រឿង ម៉ាក ស៊ូមើអ៊ិច ពណ៌ ទឹក្រូចលាយស ពាក់ស្លាក់លេខ កំពង់​ចាម 1AA- 7187 ដោយមានកូនសោរជាប់នឹងម៉ូតូ និង មួកសុវត្ថិភាព ពណ៌ក្រហមចំនួនមួយ ។

សមត្ថកិច្ច​បានរកឃើញមាន​ ៖​ កាបូបលុយពណ៌ខ្មៅ មានលុយខ្មែរ ចំនួន ៣០៥០០ រៀល ប័ណ្ណចាក់វាក់សាំងកូវីដ -១៩ ចំនួន ០១ សន្លឹក មានឈ្មោះ ខន ធារះ​ ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក អូប៉ូ ពណ៌ខ្មៅ (ជាប់លេខកូដ)​ ជញ្ចៀន០១វង់. ខ្សែរក ០១ខ្សែ​ ក្រដាស់សរសេរសុំ​ទោស ០១ សន្លឹក​ ។

បច្ចុប្បន្នសំភារៈខាងលើត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ហើយកំលាំងយើងកំពុងផ្សព្វផ្សាយព័ត៌មានស្វែករកសាច់ញាតិ និងកំពុងពិនិត្យជុំវិញទីតាំងនោះបន្ត ៕

Previous Post Next Post