បាត់ដំបង : អាជា្ញធរខេត្តបាត់ដំបងបានបង្ហាញរបាយការណ៍ នៅព្រឹកថថ្ងៃទី៣០ ខែ វិច្ឆិកា នេះថា ដីព្រៃលិចទឹក នៅតំបន់៣ ជាង១ម៉ឺនហិកតា ក្នុងស្រុកចំនួន៤ មាន ស្រុកមោងឫស្សី សង្កែ ឯកភ្នំ និងស្រុកថ្មគោល ត្រូវជនខិលខូចរំលោភទន្ទ្រានកាន់កាប់ ។
បន្ទាប់ពីក្រុមចម្រុះថ្នាក់ជាតិចុះប្រតិបត្តិការដ៍ក្ដៅគគុក នៅព្រឹកថ្ងៃអង្គារ ទី៣០វិច្ឆកានេះ អាជា្ញធរខេត្តបាត់ដំបង បានបើកការប្រជុំភ្លាមៗ ដេីម្បីចាត់វិធានការចុះបង្ក្រាបការរំលោភទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
សូមរំលឹកថា ថ្មីៗនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់បទបញ្ជាដ៍ក្ដៅគគុក ឱ្យកោះប្រជុំជសបន្ទាន់ពាក់ព័ន្ធមន្រ្តីសំខាន់ៗ ក្នុងនោះមានក្រសួងបរិស្ថាន ក្រសួងដែនដី កម្លាំងប៉ូលិស អាវុធហត្ថ និងអង្គភាពប្រឆាំងអំពើពុករលួចជាដើម ។ ក្នុងសារសម្លេង សម្ដេច បានមានវិមានចាត់ការជនពាក់ព័ន្ធដែលរំលោភទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្នុងនោះសម្ដេចបានរំលេចពីអតីតអភិបាលខេត្តកំពង់ឆ្នាំង បានពាក់ព័ន្ធរឿងនេះ ។
ក្រៅពីនោះ នាយករដ្ឋមន្រ្តី បានបញ្ជាចំៗឱ្យនាយឧត្តមសេនីយ៍ សៅ សុខា និង លោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់ការនិងស៊ើបអង្កេតរឿងនេះ ដោយមិនលើកលែងនិងយោគយល់នោះឡើយ ៕